ក្រុង​ណាចាហ្វ៖ ​ក្រុម​អ្នក​តវ៉ា​អ៊ីរ៉ាក់​បាន​ដុត​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ណាចាហ្វ​ដ៏​ពិសិដ្ឋ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាន់​តែ​អាក្រក់​​ខ្លាំង​ឡើង​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​៣៥០ នាក់​ស្លាប់​។​

អ្នក​ឆ្លើយឆ្លង​របស់​សារព័ត៌មាន​ AFP​ បាន​និយាយ​ថា​ អណ្តាត​ភ្លើង ​និង​ដុំ​ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​ បាន​ហុយ​ទ្រលោម​ចេញ​ពី​ច្រក​ចូល​របស់​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ភាគ​ខាង​ត្បូង​។​

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យ​ស្លោក​ថា ​«​ជ័យជម្នះ ​ត្រូវ​តែ​មាន​នៅ​អ៊ីរ៉ាក់​» ​ហើយ ​«​អ៊ីរ៉ង់​ចាក​ចេញ​ទៅ​»។​ ការ​តវ៉ា​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​ពួក​គេ​បាន​ស្តី​បន្ទោស​​ចំពោះ​ការ​គាំទ្រ​រដ្ឋាភិបាល​មួយ ​ដែល​ពួក​គេ​បាន​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រយៈពេល​ជិត ​២ ​ខែ​មក​នោះ​។​

រដ្ឋធានី​របស់​អ៊ីរ៉ាក់ ​និង​ទីក្រុង​ភាគ​ខាង​ត្បូង​ភាគ​ច្រើន​កាន់​និកាយ​ស៊ីអ៊ីត​របស់​ខ្លួន​ ត្រូវ​បាន​កាន់​កាប់​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​ចាប់​តាំង​ពី​មាន​ការ​ឈ្លាន​ពាន​ដឹកនាំ​ដោយ​អាមេរិក​ ដែល​បាន​ទម្លាក់​លោក​ សាដាម ​ហ៊ូសេន ​នៅ​ឆ្នាំ ​២០០៣​។​

ការ​ផ្លាស់​ប្តូរ​របប​កាល​ពី ​១៦ ​ឆ្នាំ​មុន​ បាន​បើក​ទ្វារ​ឲ្យ​ប្រទេស​ក្បែរ​ខាង​ភាគ​ខាង​កើត​របស់​ទីក្រុង​បាកដាដ​ បាន​អភិវឌ្ឍ​សេដ្ឋកិច្ច​នយោបាយ​ និង​ឥទ្ធិពល​យោធា​ដ៏​ធំ​មហិមា​ ហើយ​បច្ចុប្បន្ន​បាន​រង​ការ​រិះគន់​ពី​​ក្រុម​អ្នក​តវ៉ា​ថា​ មិន​សម្រេច​បាន​អ្វី​ទាល់​តែ​សោះ ​នៅ​ក្នុង​ប្រទេស​នេះ​។​

ស្ថាន​កុងស៊ុល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ការ​បាឡា​ដ៏​ពិសិដ្ឋ​ទី ​២ ​របស់​ប្រទេស​អ៊ីរ៉ាក់​ ត្រូវ​បាន​កំណត់​គោលដៅ​កាល​ពី​​ដើម​ខែ​នេះ​ ហើយ​កងកម្លាំង​សន្តិសុខ ​បាន​ការពារ​កន្លែង​ក្រុម​អ្នក​តវ៉ា ​៤ ​នាក់ ដែល​​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ទី​នោះ​។​

អ្នក​ឆ្លើយ​ឆ្លង​​សារព័ត៌មាន​របស់​ AFP​ បាន​និយាយ​ថា ​នៅ​ក្នុង​ទីក្រុង​ណាចាហ្វ ​កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស​ ប៉ុន្តែ​នៅ​ទី​បំផុត​ពួក​គេ​បាន​ដក​ថយ​ទៅ​វិញ​ ខណៈ​មនុស្ស​រាប់រយ​នាក់​បាន​ឡោម​ព័ទ្ធ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​ ហើយ​បាន​ដុត​កង់​ឡាន ​ភួយ​ ក្រដាស​កាតុង​ និង​របស់​របរ​ផ្សេងៗ​ទៀត​។​

ក្រុម​អ្នក​តវ៉ា​បាន​ទម្លុះ​ចូល​ទៅ​ក្នុង​អគារ​នោះ​​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​មាន​ការ​ជម្លៀស​បុគ្គលិក​របស់​​ខ្លួន ចេញ​ពី​ទី​នោះ​ផង​ដែរ​៕ AFP/SK