ក្រុង​ស្រ្តាស​ប៊ឺកៈ ​ក្រុម​អាជ្ញា​ធរ​ បាន​និយាយ​ថា​ ខ្មាន់​កាំ​ភ្លើង​ម្នាក់​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​បី​នាក់ ​និង​១២​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​នៅ​ផ្សារ​លក់​ទំនិញ​សម្រាប់​បុណ្យ​ណូអែល​នៅ​ក្រុង​ស្រ្តាស​ប៊ឺក​នៃ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​បាន​​គេច​ខ្លួន​​ពី​កន្លែង​កើត​ហេតុ​។ ​​

ការ​ស្វែង​រក​ចាប់​ខ្លួន​ខ្មាន់​កាំ​ភ្លើង​នោះ​ បាន​កំពុង​ដំណើរ​ការ ​ក្រោយ​ពី​បាន​បើក​ការ​វាយ​ប្រហារ​​នៅ​ម៉ោង​៨យប់​ ទៅ​លើ​ផ្លូវ​មួយ​នៃ​ផ្លូវ​ជា​ច្រើន ​ដែល​មាន​មនុស្ស​យ៉ាង​កក​កុញ ដោយ​បាន​ធ្វើ​ឲ្យ​​​ហ្វូង​អ្នក​​លក់​ទំនិញ​នៅ​ពេល​រាត្រី​ ភៀស​ខ្លួន​ដើម្បី​សុវ​ត្ថិ​ភាព។

ប្រភព​ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ទាហាន​ដែល​បាន​ល្បាត​នៅ​តំបន់​នោះ​ ជា​ផ្នែក​នៃ​​​កិច្ច​ប្រតិ​បត្តិ​ការ​ប្រឆាំង​ភេរវ​កម្ម​បាន​បាញ់​តគ្នា​ជា​មួយ​ជន​សង្ស័យ​និង​បាន​ធ្វើ​ជន​សង្ស័យ​នោះ​រង​របួស​ ប៉ុន្តែ​មិន​អាច​ចាប់​ខ្លួន​គេ​បាន​ទេ​។​

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លោក​ Christophe Castaner ​បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា ​ខ្មាន់​កាំ​ភ្លើង​នោះ​ ​​​បាន​សម្លាប់​មនុស្ស​បី​នាក់ ​និង​១២​នាក់​ផ្សេង​ទៀត​ រង​របួស​៕ PSA