ក្រុង​បាង​កកៈ​ អ្នក​គ្រប់​គ្នា​នឹង​តាម​ដាន​គណបក្ស​ភូមិ​ចៃ​ថៃ​ និង​បក្ស​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​គណបក្ស​ទាំង ​២​ គ្រោង​នឹង​ពិគ្រោះ​គ្នា ​និង​ប្រកាស​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​គណបក្ស​​ភឿ​ថៃ។ ​

គណបក្ស​ភូមិ​ចៃថៃ​ បាន​ប្រជុំ​ណែនាំ​រយៈពេល ​២ ​ថ្ងៃ​ ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ខេត្ត​ប៊ុរីរ៉ាំ ជា​ការ​ពង្រឹង​នយោបាយ​របស់​ខ្លួន​ ដើម្បី​រៀបចំ​ក្រុម​អ្នក​នយោបាយ​ជាប់​ឆ្នោត​ទាំង ​៥១ ​នាក់​របស់​ខ្លួន​ ដើម្បី​កាន់​តួនាទី​ថ្មី​របស់​ពួក​គេ ​ជា​តំណាង​រាស្ត្រ​ ខណៈ​ការ​​ប្រជុំ​សភា​ដំបូង ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២២ ​ខែ ​ឧសភា​ខាង​មុខ​នេះ​។​ វត្តមាន​នៅ​ក្នុង​ជំនួប​នោះ​ គឺ​ជា​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​មួយ​ចេញ​ពី​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ​(NACC)​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​​ពិភាក្សា​ជាមួយ​ក្រុម​តំណាង​រាស្ត្រ ​អំពី​សារៈសំខាន់​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ពួក​គេ​។​

នៅ​ពេល​ជំនួប​នោះ ​នៅ​តែ​បន្ត​ធ្វើ​ឡើង​ ដោយ​ត្រូវ​បាន​គេ​​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ក្រុម​នាយក​ប្រតិបត្តិ​របស់​​បក្ស​ភូមិ​ចៃ​ថៃ ​ដែល​ដឹកនាំ​ដោយ​មេ​ដឹកនាំ​របស់​ខ្លួន​ គឺ​លោក​ Anutin Charnvirakul ​នឹង​ពិភាក្សា​អំពី​ជំហរ​របស់​ពួក​គេ ​ជុំវិញ​បញ្ហា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​អាណត្តិ​ក្រោយ​ នៅ​ពេល​ជំនួប​លើក​ដំបូង​នោះ បាន​បិទ​បញ្ចប់​នោះ។​

អ្នក​នាំពាក្យ​បក្ស​លោក Ramet Rattanachawent ថ្លែង​ថា​ លោក​ Jurin Laksanavisit​ បាន​​ប្រជុំ​ជាមួយ​នាយក​ប្រតិបត្តិ​បក្ស​ ដើម្បី​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ និង​ក្រុម​ការងារ​ នៅ​មុន​ប្រជុំ​សភា​៕ BKP/SK