ក្រុងអូតាវ៉ាៈ គណប្រឆាំងកាណាដា បានអំពាវនាវាឲ្យគណៈកម្មាធិការជនភាគតិចសាមញ្ញនៃសភាកាណាដាឲ្យរៀបចំជំនួបបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញញត្តិមួយ ឲ្យប្រធានគណៈកម្មាធិការជនភាគតិចលោក Mario Dion ជុំវិញរបាយការណ៍របស់លោកស្តីអំពីការរំលោភបំពានរបស់លោកនាយករដ្ឋមន្ត្រី Justin Trudeau លើជម្លោះនៃច្បាប់ស្តីពីផលប្រយោជន៍នៅក្នុងរឿងអាស្រូវពុករលួយនៅក្នុងក្រុមហ៊ុន SNC-Lavalin។
របាយការណ៍របស់លោក Dion ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ បានរកឃើញថា លោក Trudeau បានបំពានច្បាប់ដោយការប៉ុនប៉ងជ្រៀតជ្រែកក្នុងករណីពុករលួយប្រឆាំងក្រុមហ៊ុនវិស្វកម្ម Quebec។
យោងតាមលិខិតមួយរបស់សមាជិកសភាអភិរក្សលោក Peter Kent និងលោក Jacques Gourde ដែលត្រូវបានផ្ញើរជូនសមាជិកសភា Bob Zimmer ដែលជាប្រធាននៃគណៈកម្មាធិការនោះ និងមានអំពាវនាវរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការនេះថា៖ «អំណាចរបស់នាយករដ្ឋមន្ត្រី និងការិយាល័យរបស់លោកត្រូវបានប្រើប្រាស់ ដើម្បីបញ្ជៀស បំផ្លាញ និងប៉ុនប៉ងបំផ្លាញចោលសេចក្តីសម្រេចរបស់ប្រធានតុលាការសាធារណៈ និងអំណាចលោកស្រី Wilson Raybould ជាមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់។
ពួកគេបានស្នើឲ្យលោក Zimmer អញ្ជើញលោក Dion ផ្តល់សក្ខីកម្មអំពីអ្វីដែលពួកគេបានពិពណ៌នាថា ជាស្ថានការណ៍ធ្ងន់ធ្ងរ ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់លោកអំពីរឿងអាស្រូវនៅក្រុមហ៊ុន SNC-Lavalin៕ Xinhua/PSA