ក្រុងបាងកក៖ គណៈកម្មាធិការដែលមានគណបក្ស ៤ ចូលរួម បានបោះឆ្នោតជាឯកច្ឆន្ទគាំទ្របម្រាមទៅលើការប្រើប្រាស់ជីគីមីកសិកម្មពុល ៣ ប្រភេទ ដោយដាក់សម្ពាធឲ្យបានខ្លាំងក្លាទៅលើគណៈកម្មាធិការជាតិគ្រប់គ្រងសារធាតុបង្កគ្រោះថ្នាក់ (NHSC) ដែលត្រូវទប់ស្កាត់មិនឲ្យប្រើប្រាស់ជាបន្ទាន់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។
អនុរដ្ឋមន្ត្រីកសិកម្ម និងកិច្ចសហប្រតិបត្តិការ លោកស្រី ម៉ាន់ណាន់យ៉ា ថៃស៊ីត ជាប្រធានក្រុមសមាជិកបានចំណាយពេល ២ ម៉ោង កាលពីថ្ងៃចន្ទ ដែលបានត្រួតពិនិត្យរបាយការណ៍មួយស្តីពីជីគីមី ហើយបានបោះឆ្នោតមាន ៩ ទល់នឹងសូន្យសំឡេង ក្នុងការពេញចិត្តការហាមប្រាមមិនឲ្យប្រើប្រាស់ជីគីមីនោះ។
គណៈកម្មាធិការនោះ គ្រោងរៀបចំធ្វើឡើង ដោយនាយករដ្ឋមន្ត្រីលោក ប្រាយុធ ចាន-អូចា ហើយនឹងដាក់ជូនការសម្រេចចិត្តដំបូងរបស់ខ្លួនទៅលោកស្រី ម៉ាន់ណាន់យ៉ា ថៃស៊ីត ហើយបន្ទាប់មកដាក់ជូនទៅកាន់សមាជិក NHSC ទាំង ២៩ នាក់ ដែលគ្រោងត្រួតពិនិត្យបញ្ហានោះ នៅខែក្រោយនេះ។
រហូតមកទល់ពេលនេះ ក្រុមសមាជិក NHSC គ្រាន់តែបានឯកភាពឲ្យដាក់កំហិតប្រើប្រាស់ទៅលើជីគីមីធ្វើកសិកម្មដ៏ល្បីឈ្មោះតែប៉ុណ្ណោះ រហូតដល់ខ្លួន បានរកឃើញជម្រើសល្អប្រសើរ ទោះបីជាមានការអំពាវនាវយ៉ាងទូលំទូលាយ ដើម្បីហាមប្រាមទាំងស្រុងពីក្រុមអ្នកការពារសុខភាពរបស់អ្នកប្រើប្រាស់ជាមុនសិន។
លោកស្រី បានថ្លែងថា សមាជិក NHSC នឹងត្រូវស្នើសុំឲ្យចាត់ជាក្រុមពួកថ្នាំសម្លាប់រុក្ខជាតិ ឃ្លីហ្វូសាត់ និងថ្នាំក្លូរភីរីហ្វូស ជា ៤ ប្រភេទ ចាប់ពីថ្ងៃទី ១ ខែ ធ្នូ នៅពេលខាងមុខនេះ ដោយបញ្ជាក់ថា ការកាន់កាប់ ចែកចាយ នាំចូល និងផលិតជីគីមីទាំងនេះ ត្រូវហាមប្រាមជាដាច់ខាត៕ BKP/SK