ក្រុង​បាងកកៈ គណៈ​កម្មាធិការរៀបចំ​ការបោះឆ្នោត​ថៃ (EC) រំពឹង​ទុក​ថា ការ​រៀបចំ​មណ្ឌល​បោះ​ឆ្នោត​ជាថ្មី នឹង​ត្រូវ​ចប់​សព្វ​គ្រប់​នៅ​ដើម​ខែ​វិច្ឆិកា ដែល​នឹង​ឲ្យ​ពេលវេលា​ដល់​បណ្តា​គណបក្ស​នយោបាយ​យ៉ាង​តិច ៣០ ថៃ្ង​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ដំបូង។

ប្រធាន EC លោក Itthiporn Boonprakong បាន​ថ្លែងថា​ការរៀបចំ​មណ្ឌល​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​បាន​ចាប់ផ្តើម ក្រោយ​ពី EC បាន​អនុម័ត​បទ​បញ្ជា​មួយ​ចំនួន​ដែល​គ្រប់គ្រង​ការ​រៀបចំ​មណ្ឌល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​អង្គារ។

លោក បាន​ថ្លែងថា ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​ខេត្ត​នឹង​ចំណាយ​ពេល ១៤ ថ្ងៃ​ដើម្បី​រៀបចំ​មណ្ឌល​បោះ​ឆ្នោត ដែល​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​រយៈពេល ១០ ថ្ងៃ និង​ត្រូវ​ដាក់​ជូន​ទៅ​គណៈ​កម្មាធិការ​រៀបចំ ការ​បោះ​ឆ្នោត​ពិនិត្យ​សម្រេច។

ដំណើរការ​ទាំងស្រុង គួរ​ប្រើពេល​ប្រហែល ៥៥ ថ្ងៃ និង​ត្រឹម​ថ្ងៃទី ៦ ខែវិច្ឆិកា គណបក្ស​ទាំង​អស់ គួរ​អាច​ដំណើរការ​ដោយ​ការ​បោះ​ឆ្នោត​បឋម​មុន​នឹង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​សមាជិក​សភា ចូល​ជា​ធរមាន​នៅ ថ្ងៃ​ទី ១១ ខែ​ធ្នូ។

លោក​បាន​ថ្លែងថា ប្រសិនបើ​អាចធ្វើ​រួចរាល់​ឆាប់ គណបក្សនយោបាយ​ទាំងអស់​នឹង​មាន​ពេល​វេលា​ច្រើន។

បើ​យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​កាសែត​ភូមិន្ទ​បាន​ឲ្យ​ដឹង​ថា​ទន្ទឹម​គ្នា​នោះ ខេត្ត​ចំនួន ២៣ នៅ​ក្នុង​នោះ​មាន​ក្រុង​បាងកក នឹង​ឃើញ​ចំនួន​នៃ​សមាជិកត្រូវ​កាត់​បន្ថយ។ ខេត្ត​ទាំង​នេះ បាន​ត្រូវ​កំណត់​ឲ្យ​មាន​សមាជិក​សភា​តិច៕