ក្រុ​ង​ឡាហាវ៉ានៈ​ប្រទេស​គុយ​បា​ និង​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង២​។

កិច្ច​ព្រម​ព្រៀង​នោះ​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​វិមាន​បដិ​វត្តន៍​នៅ​ក្នុង​ក្រុងឡា​​ហាវ៉ាន​ដោយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​គុយ​បា​លោក ​Bruno​ Rodriguez ​និង​សម​ភាគីអេ​ស្ប៉ាញ​​លោក​Josep Borrell Fontelles ដោយ​មាន​វត្ត​មាន​របស់​លោក​ប្រធានា​ធិបតី​គុយ​បា​ Miguel Diaz-Canel​ និង​ស្តេច​​ហ្វី​លី​ព​ទី​៦​នៃ​ប្រទេស​អេ​ស្ប៉ា​​ញ ដែល​កំពុង​បំពេញព្រះរា​ជទស្ស​នកិច្ច​។

យោង​តាម​ក្រសួង​ការ​បរ​ទេស​អេស្ប៉ាញ​ បាន​ឲ្យ​ដឹង​ថា ​ឯក​សារ​នោះ​ មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ចំនួន​បី​គឺ​ បង្កើន​ផលិត​ភាព ​អភិ​វឌ្ឍ​ដែន​ដី​ប្រ​កប​ដោយ​និរន្ត​ភាព​ និង​ពង្រឹង​រដ្ឋ​បាល​សា​ធារ​ណៈ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

មុន​នឹង​ចុះ​ហត្ថ​លេខា​ សេ្តច​ហ្វីលីព​ទី​៦ ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដោយ​លោក​ប្រធានា​ធិបតី​ Diaz-Canel​ និង​បាន​បើក​កិច្ច​ពិភាក្សា​ផ្លូវ​ការ​ជា​មួយ​គ្នា៕ ​Xinhua/PSA