ក្រុង​ប៉េកាំងៈ ចិន បាន​កោះ-ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​តវ៉ា​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Huawei នៅ​ប្រទេស​កាណាដា ខណៈ​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​ក្រុង​វ៉ាស៊ីនតោន បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​ដែល​ថា​ករណី​នេះ​អាច​ប៉ះពាល់​ដល់​កិច្ចចរចា​នានា ដែល​មាន​បំណង​ដោះស្រាយ​សង្គ្រាម ពាណិជ្ជកម្ម​នោះ។

ការចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​យ៉ាង​ខ្លាំង ដែល​បាន​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​បត្យាប័ន និង​បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹងកើន​កម្តៅ​នៅ​ក្នុង​អំឡុង​បទ​ឈប់​បាញ់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក។

លោកស្រី Meng បាន​ប្រឈមមុខ​ការចោទប្រកាន់​លួច​បន្លំ​ប្រាក់​ក្លែងបន្លំ​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ដាក់​ទណ្ឌកម្ម​នានា​ជាមួយ​អ៊ីរ៉ង់។

ប៉ុន្តែ​ដោយ​កិច្ចចរចា​ទាំងនោះ កំពុងដំណើរការ​ប្រឆាំង​នឹង «ការកំណត់​ពេលវេលា​ដ៏​តឹង​តែង» មួយ នៅ​ថ្ងៃ​ទី ១ ខែ​មីនា ដើម្បី​ដោះស្រាយ​ជម្លោះ​ពន្ធ​លើ​ទំនិញ​នាំចូល រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង ២ តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer បាន​ថ្លែង​ថា លោក មិន​រំពឹង​ថា ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចរចា​នោះ​ទេ។

លោកស្រី Meng ជា​កូនស្រី​របស់លោក Ren Zhengfei ស្ថាបនិក​របស់​ក្រុមហ៊ុន Huawei គឺ​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កាណាដា ដើម្បី​បង់​ប្រាក់​ធានា​ក្រៅ​ឃុំ៕