ក្រុង​ប៉ា​លូៈ ចំនួន​អ្នកស្លាប់​បណ្តាលមកពីរ​ញ្ជួ​យ​ដី​មាន​កម្លាំង​ខ្លាំង និង​ព្យុះ​ស៊ូណាមិ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឡើង​ដល់ ៨៣២ នាក់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ខណៈ​មនុស្ស​ដែល​មាន​ការ​ភ័យ​ស្លន់​ស្លោ​នៅ​លើ​កោះ Sulawesi បាន​ខិតខំ​ប្រឹង​ប្រែង​ស្វែង​រក​ស្បៀង​អាហារ និង​ទឹក ដោយ​បណ្តាល​ឲ្យ​ការ​លួច​ប្លន់​មាន​ការ​រាល​ដាល និងនិង​ការ​ភ័យខ្លាច កំពុង​កើន​ឡើង។

ម្តាយ​អាយុ ៣៥ ឆ្នាំ Risa Kusuma បាន​និយាយថា៖ «មាន​អារម្មណ៍​តាន​តឹង​ណាស់ ដោយ​បាន​លួង​កូន​របស់​គាត់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជម្លៀស​នៅ​ក្នុង​ក្រុង​ប៉ាលូ។ គ្រប់​នាទី​រថយន្ត​សាមុយ ដឹក​សាកសព​ជាច្រើន។ មាន​ការ​ខ្វះខាត​ទឹក​ស្អាត។ ផ្សារ​តូច​ជាច្រើន ត្រូវគេ​លួច​នៅ​គ្រប់​ទីកន្លែង។

អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Jusuf Kalla បាន​ថ្លែងថា ចំនួន​អ្នកស្លាប់​កើនឡើង​ថែម​ទៀត បើ​ផ្អែក​ទៅ​លើ​មហន្តរាយ​មុន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៨៣២ នាក់ ដោយ​មនុស្ស​រាប់រយ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ ប៉ុន្តែ​តួលេខ​ទាំង​នោះ គឺ​សម្រាប់​តែ​ក្រុង​ប៉ាលូ​តែ​ប៉ុណ្ណោះ ហើយ​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ បាន​សម្តែង​ការ​ភ័យ​ខ្លាច​ថា ចំនួន​នោះ​អាច​កើន​ឡើង​នៅ​ពេល​ព័ត៌មាន​ចាប់ផ្តើម​ចេញ​ពី​តំបន់​នានា​ដែល​រង​ការ​ប៉ះពាល់។

លោក Helen Szoke នៃ​អង្គការ Oxfam បាន​និយាយថា៖ «ដោយ​មាន​កំហុស​ឆ្គង​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ថា ពួកគេ​មិន​បាន​ទទួល​ព័ត៌មាន​ពី​ស្រុក Donggala ដែល​នៅ​ក្បែរ​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ទេ ដោយ​បាន​និយាយ​យោង​ទៅ​ដល់​តំបន់​មួយ ដែល​មាន​មនុស្ស​ប្រហែល ៣០ ម៉ឺន​នាក់​កំពុង​រស់​នៅ»។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល បាន​និយាយថា មនុស្ស​ប្រហែល ១៧០០០ នាក់ ត្រូវ​បាន​ជម្លៀស និង​ចំនួន​នោះ ត្រូវ​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ថែម​ទៀត។

លោក Jan Gelfant មន្ត្រី​កាកបាទក្រហម បាន​ថ្លែង​ថា៖ «នេះ គឺជា​មហន្តរាយ​គួរ​ឲ្យ​ភ័យ​ខ្លាច​ទ្វេដង»៕