ក្រុង​ប៉ា​រ៉ា​ដាយៈ ​ចំនួន​អ្នក​ស្លាប់​បណ្តាល​ពី​ភ្លើង​ព្រៃ​ដែល​ឆាប​ឆេះ​ ធ្វើ​ឲ្យ​ប៉ះពាល់ដល់​រដ្ឋ​កាលីហ្វ័រនីញ៉ា​​ បាន​កើន​ឡើង​ដល់​២៣​នាក់ ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍ ខ​ណៈ​ក្រុម​អ្នក​ធ្វើ​ការ​ងារ​ជួយ​សង្គ្រោះ​​ បាន​​រក​ឃើញ​​សាក​សព​ថែម​ទៀ​ត​ ដែល​បណ្តាល​មក​ពី​អគ្គិ​ភ័យ​នោះ​។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ បាន​ខិត​​ខំប្រឹង​ប្រែង​ពន្លត់​អគ្គិ​ភ័យ​នៅ​ចុង​រដ្ឋ​នៅ​ក្នុង​តំបន់​Butte ជា​តំបន់​​​មាន​ទេស​ភាព​ស្រស់​បំព្រង​នៅ​ជើង​ភ្នំ​Sierra Nevada​។

មាន​ក្តី​សង្ឃឹម​តិច​តួច​ក្នុង​ការ​គ្រប់​គ្រង​អគ្គិ​ភ័យ​ឲ្យ​បាន​នៅ​ពេល​ឆាប់ៗនេះ​ ​ខណៈ​សេវា​អាកាស​ធាតុ​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​ខ្យល់​ខ្លាំង ​និង​ស្ថាន​ភាព​ស្ងួត ​ត្រូវ​បាន​រំពឹង​នឹង​មាន​រហូត​ដល់​ចុង​សប្តាហ៍​នេះ​។

​ប៉ូលិស​តំបន់​ Butte ​បាន​និយាយ​ថា៖​«​ថ្ងៃ​នេះ​ សាក​សព ​១៤​នាក់​ថែម​ទៀត​ ត្រូវ​បាន​រក​ឃើញ ដោយ​​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់ ​កើន​ឡើង​ដល់​ ២៣​នាក់​»៕ PSA