ក្រុង​គុ​រ៉ា​ស៊ី​គីៈ នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រុម​អ្នក​ធ្វើ​ការ​ងារ​ជួយ​សង្រ្គោះ ​បាន​ធ្វើ​ការ​រុក​រក​​​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ​ដោយ​មាន​ក្តីសង្ឃឹម​តិច​តួច​ក្នុង​ការ​ស្វែង​រក​ក្រុម​អ្នក​នៅ​រស់​ក្រោយ​ពី​ទឹក​ជំនន់​ និង​បាក់​ដី​ ដែល​បាន​បណ្តា​ល​ឲ្យ​មនុស្ស​ ១៤១​ នាក់​ ស្លាប់​ ជា​មហន្ត​រាយ​មួយ​ក្នុង​ចំណោម​មហន្ត​រាយ​ជា​ច្រើន​ទាក់​ទង និង​អាកាស​ធាតុ​អាក្រក់​​បំផុត​ សម្រាប់​ប៉ុន្មាន​ទស​វត្សរ៍​នេះ។ ​​​

កំណត់​ត្រា​ភ្លៀង​ធ្លាក់​ខ្លាំង​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន ​បាន​រាំង​ទៅ​វិញ​ និង​ទឹក​ជំនន់​ស្រក់​ បាន​បង្ហាញ​ពី​ការ​បំផ្លាញ​ ដែល​បាន​ផ្តាច់​តំបន់​មួយ​ ​រហូត​ដល់​ភាគ​ខាង​លិច​នៃ​ប្រទេស​នេះ​។

នៅ​ក្នុង​ក្រុង​គុរ៉ា​ស៊ីគី​ទឹក​ជំនន់​ បាន​ធ្វើ​ឲ្យ​លិច​លង់​សង្កាត់​ជា​ច្រើន​ ដោយ​បាន​បង្ខំ​មនុស្ស​ខ្លះ​ឡើង​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ​ដើម្បី​រង​ចាំ​ការ​ជម្លៀស​។​

នៅ​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​ ក្រុម​អ្នក​ជួយ​សង្រ្គោះ​ បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​ ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់​ ឬ ជន​រង​គ្រោះ​ដោយ​សារ​មហន្ត​រាយទឹកជំនន់​​នោះ​៕ PSA