ក្រុង​ប៉ាលូៈ​ ​ មនុស្ស​ជិត ​១ ៤០០ ​នាក់​ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រលក​យក្ស​ស៊ូ​ណា​មិ​ ដែល​បាន​វាយ​ប្រហារ​កោះ Sulawesi ដោយ​ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​ព្រមាន​ថា ​ត្រូវ​ការ​ជំនួយ​បន្ទាន់​ជា​ច្រើន​សម្រាប់​ក្រុ​ម​អ្នក​នៅ​រស់ ​ហើយ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ នៅ​តែ​ស្វែង​រក​ជន​រង​គ្រោះ​។

ការិយា​ល័យ​ជំនួយ​មនុស្ស​ធម៌​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​ប្រជា​ជន​ជិត​២០​មឺុន​នាក់​ កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ក្នុង​ចំណោម​ពួក​គេ ​មាន​កុមារ​រាប់​ពាន់​នាក់ ​ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​ផ្ទះ​សម្បែង ​៦៦ ០០០​ ខ្នង​​ ត្រូវ​បាន​បំផ្លាញ​ ឬ​ ខូត​ខាត​ដោយ​សារ​រញ្ជួយ​ដី​មាន​កម្លាំង​៧,៥​រិុក​ទ័រ​ និងរលក​ស៊ូ​ណា​មិ។​

ក្រុម​អ្នក​នៅ​រស់​កំពុង​ទប់​ទល់​ការ​ស្រក​ទឹក ​និង​ឃ្លាន​អាហារ​ខ្លាំង ​ដោយ​​អា​ហារ​ និង​ទឹក​ស្អាត​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ ​​​ហើយ​មន្ទីរ​ពេទ្យ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ ទទួល​ព្យា​បាល​អ្នក​រង​របួស​ច្រើន​ហួស​ប្រមាណ​។ ​

លោក Jens Laerke ​មក​ពី​​ការិយា​ល័យ​ជំនួយ​មនុស្ស​ធម៌​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា៖​ «អារម្មណ៍ចេញ​ក្រុម​អ្នក​ធ្វើ​ការ​នៅ​ទីនោះ បង្ហាញ​ពី​កា​រ​សោក​ស្តាយ​យ៉ាង​ពិត​ប្រាកដ​»៕ NS