ក្រុង​ញូវដែលីៈ ​ក្រុម​ក្មេង​ៗ ​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​ និង​មួយ​ចំនួន​ផ្សេង​ទៀត​ បាន​ស្លាប់​នៅ​ក្នុង​ការ​បាក់​ដី​ ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា​ នៅ​ទូ​ទាំង​អាស៊ី​ភាគ​ខាង​ត្បូង​ ខណៈ​ចំនួន​អ្នក​ស្លាប់​ បាន​កើន​ឡើង​ដល់​ទៅ​​ ២៥០​ នាក់ ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ក្រុម​អាជ្ញា​ធរ​បាន​លើក​ឡើង​អំពី​អាកាស​ធាតុ ​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​។​

​ភ្លៀង​រដូ​វវស្សា​មាន​សារៈ​សំខាន់​សម្រាប់​ការ​ស្រោច​ស្រព​ និង​ផ្គត់​ផ្គង់​ទឹក​នៅ​ក្នុង​តំបន់​ក្រី​ក្រ​ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ ដែល​ចាប់​ផ្តើម​ពី​ខែ​មិថុនា​រហូត​ដល់​ខែ​កញ្ញា​ អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​។​

​នៅ​ទូ​ទាំង​ប្រទេស ​ឥណ្ឌា​ នេប៉ាល់​ បង់ក្លាដែស​ និង​ប៉ាគី​ស្ថាន​ ប្រជា​ជន​រាប់​លាន​នាក់​បាន​រង​ផល​ប៉ះ​ពាល់​ និង​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​រត់​ភៀស​ខ្លួន​ ដោយ​ផ្ទះ​សម្បែង​​ និង​ទូក​ជា​ច្រើន​គ្រឿង​ ត្រូវ​ទឹក​ជំនន់​ហូរ​អូស​ទៅ​បាត់​គ្មាន​សល់​។​

ក្រុម​មន្ត្រី​​បាននិយាយ​ថា នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែស​ដែល​ឈម​នឹង​ជំនន់​ដែរ​នោះ​ ប្រហែល​មួយ​ភាគ​បី​នៃ​ប្រទេស​នេះ ​លិច​ទឹក​ ហើយ​​មនុស្ស​ ៥៩​ នាក់​ បាន​ស្លាប់​ដោយទឹ​កជំន​ន់​៕ SK