ក្រុងម៉ុមបៃៈ មនុស្សយ៉ាងតិច ១៨ បានស្លាប់ នៅក្នុងទីក្រុងម៉ុមបៃកាលពីថ្ងៃអង្គារ នៅពេលជញ្ជាំងអគារមួយបានបាក់រលំ ខណៈមានភ្លៀងរដូវវស្សាធ្លាក់យ៉ាងខ្លាំងក្នុងមួយទសវត្សរ៍មកនេះ ដោយបានបង្កឲ្យមានចលាចលនៅទីក្រុងហិរញ្ញវត្ថុរបស់ឥណ្ឌា និងនៅជុំវិញតំបន់ជាច្រើនទៀត។
អ្នកនាំពាក្យអាជ្ញាធរប្រចាំតំបន់នៃក្រុងម៉ុមបៃ និងគ្រប់គ្រងគ្រោះមហន្តរាយ គឺលោក Tanaji Kamble បានថ្លែងថា មានមនុស្សរាប់សិបនាក់ថែមទៀត បានរងរបួសនៅពេលសំណង់អគារនោះ បានបាក់រលំនៅប្រហែលម៉ោង ២ ទៀបភ្លឺនៅកន្លែងកខ្វក់មួយកាលព្រឹកថ្ងៃចន្ទ។
សោកនាដកម្មនោះបានកើតឡើង ខណៈលំនៅដ្ឋាននៅតាមឆ្នេរសមុទ្រយ៉ាងច្រើនណែនណាន់តាន់តាប់ដែលមានអ្នកស្រុករស់នៅ ២០ លាននាក់ បានរងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃទី ២ ជាបន្តបន្ទាប់ ដោយបង្កឲ្យទីក្រុងនេះត្រូវជាប់គាំងស្ទើរទាំងស្រុង។
ក្រុមអាជ្ញាធរ បានប្រកាសកាលពីថ្ងៃអង្គារថា នៅឈប់សម្រាកសាធារណៈមួយថ្ងៃ ហើយបានណែនាំឲ្យក្រុមអ្នកស្រុកទាំងអស់ត្រូវស្នាក់នៅក្នុងផ្ទះ។ សាលារៀន និងមហាវិទ្យាល័យមួយចំនួនត្រូវបិទ ខណៈជើងហោះហើរជាង ១០០ ត្រូវបានលុបចោលឬត្រូវប្តូរទិសដៅចេញពីព្រលានយន្តហោះម៉ុមបៃ៕ SK