ក្រុងហ្ស៊េរុយសាឡិមៈ ក្រុមជនជីហាដអ៊ិស្លាមនិយម បានបាញ់រ៉ុក្កែត និង កាំភ្លើងជាច្រើនគ្រាប់បន្ថែមទៀត ចេញពីតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការផ្ទុះឡើងរវាងក្រុមជនជីហាដនិងរដ្ឋជីហ្វ ដែលបានបង្កឲ្យសាលារៀន ផ្លូវនិងស្ថានីយរថភ្លើង បានបិទនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង។
យោធាអ៊ីស្រាអែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រ៉ុក្កែត»២០គ្រាប់ បានបាញ់ចេញពីទឹកដីប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ ១៨គ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារអាកាសរបស់ខ្លួន។
ប៉ូលិសអ៊ីស្រាអែល បានបង្ហាញរូបភាពជាច្រើនថា យ៉ាងតិចរ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចូលទៅកន្លែងទីធ្លាក្មេងលេង។
កាលពីថ្ងៃអាទិត្យ ជាការឆ្លើយតបទៅនឹងការសម្លាប់របស់អ៊ីស្រាអែល ទៅលើជីវពលម្នាក់នៅតាមព្រំដែន ហើយជីហាដនិយម បានបាញ់រ៉ុក្កែតជាង២០គ្រាប់ ចេញពីតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែល៕ SK