ក្រុងប៉េកាំងៈ ទិន្នន័យ​ដែល​បាន​មកពី​ទីភ្នាក់ងារ​អន្តោប្រវេសន៍​បង្ហាញ​ថា ជនបរទេស​ជាច្រើន​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បាន​ដក​ឋានៈ​ស្នាក់នៅ​របស់​ពួកគេ​នៅក្នុង​ឆ្នាំ​ ២០១៨ ទោះបី​ជា​ប្រទេស​នេះ​កំពុង​បើកចំហ​ឲ្យ​ពលករ​បរទេស​ចូលទៅ​ធ្វើការ​ក្តី​។

ទីភ្នាក់ងារ​អន្តោប្រវេសន៍​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​បាន​ដក​ទិដ្ឋាការ​ពី​មនុស្ស​ ៨៣២ ​នាក់​កាលពី​ឆ្នាំ​ទៅ​ជា​តួលេខ​កើនឡើង​ ២ ​ដង​។ ជិត​ ៧០ ​ភាគរយ​ក្នុង​ចំណោម​ពួកគេ​គឺជា​និស្សិត និង​សិក្ខាកាម​បច្ចេកទេស​ដែល​បាន​ខកខាន​មិន​បំពេញ​តម្រូវការ​ទិដ្ឋាការ​។

តាមរយៈ​សញ្ជាតិ​របស់​ពួកគេ​ចំនួន​ពាក់កណ្តាល​នៃ​អ្នក​ដែល​បាន​បាត់បង់​ឋានៈ​ស្នាក់នៅ​គឺជា​ជនជាតិ​វៀតណាម​។ អ្នក​បាត់បង់​ឋានៈ​ស្នាក់​នៅមាន​ចិន​ ១៥២ ​នាក់ នេប៉ាល់ ៦២ ​នាក់ និង​ហ្វីលីពីន ៤៣ ​នាក់​។

អ្នក​ដែល​បាន​បាត់បង់​ឋានៈ​ជា​និស្សិត​របស់​ពួកគេ​មាន​ចំនួន​ ៤១២ ​នាក់​កើនឡើង​ពី​​ ១៧២ ​នាក់​នៅក្នុង​ឆ្នាំ​ ២០១៧​។ ​ទន្ទឹម​គ្នា​នោះ​ពលករ​បរទេស​ ១៥៣ ​នាក់​មាន​ឋានៈ​ជា​សិក្ខាកាម​ដែល​ត្រូវបាន​ដក​នោះ​កើនឡើង​ ៨ នាក់​កាលពី​ឆ្នាំ​ទៅ​។

ចំនួន​នៃ​ការដក​ឋានៈ​ស្នាក់នៅ​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ​ ២០០៥ នៅពេល​ការកត់ត្រា​បានចាប់ផ្តើម​។ យោងតាម​ក្រសួងយុត្តិធម៌​ជប៉ុន​បាន​ឲ្យ​ដឹងថា​អ្នក​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​គឺជា​ប្រជាជន​ដែល​កាន់​ទិដ្ឋាការ​និស្សិត​ដែល​បាន​បោះបង់​ការសិក្សា​ចោល​ដើម្បី​បន្ត​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន​ និង​សិក្ខាកាម​បចេ្ចកទេស​ដែល​បាន​បោះបង់​ការងារ​ដែល​គេ​ផ្តល់​ឲ្យ ហើយ​ទៅ​ធ្វើ​ការងារ​កន្លែង​ផ្សេង​។

ក្រសួង​នោះបាន​និយាយ​ថា​ទន្ទឹម​គ្នា​នេះ​ដែរ​មាន​ ៨០ ​ករណី​នៅក្នុង​នោះ​ប្តី​ប្រពន្ធ ឬ​កូន​របស់​ជនជាតិ ជប៉ុន​ត្រូវ​ដក​ទិដ្ឋាការ​សមាជិក​គ្រួសារ​របស់​ពួកគេ​៕ CHINA DAILY/PSA