ក្រុង​តូ​ក្យូៈ សារព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​លំហាត់​សឹក​ដោយ​ប្រើ​នាវា​មុជទឹក​ជា​លើក​ទី ១ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ជំហាន​មួយ​ដែល​អាច​បង្ក​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បា​ដោយសារ​តែ​ក្រុង​ប៉េកាំង​បាន​ទាមទារ​ស្ទើរ​តែ​ទាំង​អស់​នៃ​ដែន​ទឹក​មាន​ជម្លោះ​នោះ។

ក្រសួងការពារជាតិ​បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​ថា លំ​ហាត់​សឹក​ប្រឆាំងនឹង​នាវាមុជ​ទឹក​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី «ពង្រឹង​ក្បួន​យុទ្ធសាស្ត្រ»។

នៅ​ថ្ងៃ​ដដែល​នេះដែរ សារព័ត៌មាន​បាន​ថ្លែងថា នាវា​មុជទឹក​ឈ្មោះ Asahi Shimbun ក៏បាន​ចូលរួម​ជាមួយ​នឹង​នាវា​ចម្បាំង​ជប៉ុន ៣ ផ្សេង​ទៀត​នៅ​ក្នុង​លំហាត់​សឹក​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភាគ​និរតី​នៃ​កោះ Scarborough Shoal ដែល​គ្រប់គ្រង​ដោយ​ចិន។

ប្រទេស​ចិន​បានទាមទារ យក​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ភោគផល និង​ធនធាន​មួយ​នេះ ទោះបី​ជា​មាន​ការ​តវ៉ា​ទាមទារ​ពី​សំណាក់​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ហើយ​ដែន​ទឹក​នេះ គឺជា​ផ្លូវ​នាវា​ចរណ៍​យ៉ាង​សំខាន់ ដែល​រក​បាន​ចំណូល​ពី​កប៉ាល់​ដឹក​ទំនិញ​ប្រហែល​ជា ៥ ពាន់​ពាន់​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ៕