ក្រុងតូក្យូៈ រដ្ឋាភិបាលជប៉ុនបានថ្លែងកាលពីថ្ងៃពុធថា ខ្លួនរៀបចំថវិការាប់លានដុល្លារ ដើម្បីជួយតំបន់មួយចំនួន ដែលរងការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងហាជីប៊ីស ដែលបានបណ្តាលឲ្យ មនុស្សជាង ៧០ នាក់ស្លាប់ នៅទូទាំងប្រទេស ជប៉ុន។

ព្យុះហាជីប៊ីស បានបក់បោកចូលទៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ ដោយបានវាយប្រហារនិងមាននភ្លៀងធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មានពីមុន ដែលបានបង្កឲ្យបាក់ដី និងនិងធ្វើឲ្យទន្លេរាប់សិបកន្លែង បាក់ច្រាំង។

នៅត្រឹមពាក់កណ្តាលថ្ងៃពុធ រដ្ឋាភិបាល បានដាក់ចំនួនអ្នកស្លាប់ ៧៤ នាក់ ដោយមានមនុស្សជាងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

នាយករដ្ឋមន្ត្រីលោកស៊ីនហ្សូ អាបេ បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងផ្តល់ជូនថវិកាចំនួន ៦,៥ លានដុល្លារ ដើម្បីជួយតំបន់ដែលរងផលប៉ះពាល់ដោយព្យុះហាជីប៊ីសនោះ៕ SK