ក្រុងឆាឡេស្តុនៈ ព្យុះសង្ឃរា Florence ដែលមានកម្លាំងយ៉ាងខ្លាំង បានធ្វើដំណើរឆ្ពោះទៅរកឆ្នេរសមុទ្រខាងកើតរបស់អាមេរិក កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យអាជ្ញាធរបញ្ជាឲ្យប្រជាពលរដ្ឋជាងមួយលាននាក់ជម្លៀសខ្លួនចេញពីផ្លូវព្យុះដ៏មហិមាននិងប្រកបដោយគ្រោះថ្នាក់ ដែលអ្នកព្យាករណ៍អាកាសធាតុនិយាយថា អាចនឹងមកដល់នាពេលខាងមុខឆាប់ៗនេះ។
ប្រជាពលរដ្ឋ បាននំាគ្នាគេចចៀចពីព្យុះប្រភេទទី៤នេះដែលមានកម្លាំងខ្យល់១៤០ម៉ាយ(២២០)គីឡូម៉ែត្រ) ក្នុងមួយម៉ោងខិតជិតមកដល់។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានព្រមាននៅលើគេហទំព័រធ្វីតធើរថា៖ «នេះ គឺជាព្យុះមួយក្នុងចំណោមព្យុះដ៏អាក្រក់បំផុត ដែលនឹងវាយប្រហារឆ្នេរខាងកើតក្នុងរយៈកាលជាច្រើនឆ្នាំ»។
អភិបាលរដ្ឋការ៉ូឡៃណាខាងត្បូង លោក Henry McMaster បានបញ្ជាឲ្យប្រជាពលរដ្ឋជាច្រើនរហូតដល់មួយលាននាក់ដែលរស់នៅតាមឆ្នេរឲ្យចាកចេញពីផ្ទះរបស់ពួកគេពីមុនព្យុះនេះមកដល់នៅថ្ងៃព្រហស្បតិ៍។
សាលារៀននៅក្នុងស្រុកចំនួន២៦នៃស្រុក៤៦នៃរដ្ឋនេះ ត្រូវបានបិទចាប់ពីថ្ងៃអង្គារ៕ PS