ក្រុង​ប៉េកាំង៖ ​ការ​បិទ​ទីក្រុង​ទាំង​មូល​របស់​ប្រទេស ​ចិន ​មិន​ឲ្យ​មនុស្ស​ចេញ​ចូល​ ដោយសារ​ផ្ទុះ​ជំងឺ​សារស៍ ហើយ​វា​ផ្ទុយ​ទៅ​នឹង​ការ​ដោះស្រាយ​របស់​ខ្លួន អំពី​​វិបត្តិ​ជំងឺ​សារស៍ (SARS) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​ នៅ​ពេល​ប្រទេស​មួយ​នេះ​បាន​រង​ការ​រិះគន់​ ជុំវិញ​ការ​បិទ​បាំង ​និង​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​​នេះ​។​

មេរោគ​ប្រភេទ​ថ្មី​នេះ​បាន​សម្លាប់​មនុស្ស ​១៧ ​នាក់​ ហើយ​បាន​ឆ្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ជាង ​៥០០ នាក់​ ដោយ​ករណី​ទាំង​អស់​នេះ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​វូហាន​ ជា​ទីក្រុង​នៅ​ភូមិ​ភាគ​កណ្តាល​ដែល​មាន​មនុស្ស​រស់​នៅ​ចំនួន ​១១ ​លាន​នាក់​ ជាទី​ដែល​ក្រុមហ៊ុន​ជើង​ហោះហើរ ​និង​រថភ្លើង​មួយ​ចំនួន​នៅ​ខាង​ក្រៅ​ ​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​

ជំងឺ​ប្រភេទ​ថ្មី​ដូច​ជា​ជំងឺ​សារស៍​នេះ​ ជា​មេរោគ​ថ្មី​នៅ​ក្នុង​ប្រទេស ​ចិន​ បាន​ឆ្លង​រាលដាល​រវាង​មនុស្ស ​និង​មនុស្ស​ ហើយ​វា​ជា​ប្រភេទ​ជំងឺ​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​កូរ៉ណា​ដែរ។​

ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា​ ប៉ុន្តែ​វា​មិន​ដូច​ជំងឺ​សារស៍​កាល​ពី​ឆ្នាំ ​២០០៣ ​នោះ​ទេ​ នៅ​ពេល​ប្រទេស ​ចិន ​បាន​រង​ការ​ថ្កោល​ទោស​ជា​អន្តរជាតិ​ ជុំវិញ​ការ​បិទ​បាំង​អំពី​ករណី​ទាំង​នោះ​ ក្រុង​ប៉េកាំង​កំពុង​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ ដើម្បី​ទប់ស្កាត់​ជំងឺ​ប្រភេទ​ថ្មី​បែប​នេះ​។​

អនុប្រធាន​សាលា​សុខាភិបាល​សាធារណៈ​ស្វ៊ីស​លោក ​អេនតូនី​ ហ្វ្លាហ៊ូត​ បាន​ថ្លែង​ប្រាប់ ​AFP ​ថា​៖ «​អាជ្ញាធរ​ចិន​បាន​សម្ដែង​ឆន្ទៈ​ ដើម្បី​ចូលរួម​ឲ្យ​បាន​ខ្លាំង​ក្លា ​និង​ឆាប់​រហ័ស​ច្រើន​ជាង​មុន​បន្ថែម​ទៀត​ ជុំវិញ​ការ​ផ្ទុះ​ជំងឺ​សារស៍​»។​

«​នេះ​ជា​ទិដ្ឋភាព​ពិបាក​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ ២០០៣​ ទោះបី​ជា​មាន​សំណួរ​កំពុង​សួរ​ទុក​មួយ​ចំនួន​ ដែល​បាន​ចាត់​ទុក​ថា ​ជា​ចំនួន​ករណី​ និង​សក្តានុពល​យ៉ាង​ពិត​ប្រាកដ​សម្រាប់​ការ​រាយការណ៍​»​។​

ផល​វិបាក​នៃ​ការ​បិទ​បាំង​ព័ត៌មាន​នៅ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​សារស៍​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ដល់​សាធារណជន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស ​ចិន​។​

មនុស្ស​ជិត ​៦៥០ ​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស ​ចិន​ដីគោក ​និង​ហុងកុង​ដោយសារ​ជំងឺ​សារស៍​នេះ​។​

នៅ​អំឡុង​ពេល​ការ​រីករាល​ដាល​ជំងឺ​សារស៍​ រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ខែ​ ដើម្បី​រាយការណ៍​អំពី​ជំងឺ​នោះ​​ ហើយ​ជា​លើក​ដំបូង ​ប្រទេស ​ចិន ​បាន​បដិសេធ​មិន​ឲ្យ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​ចូល​ទៅ​កាន់​ខេត្ត​ហ្គួង​ដុង​ភាគ​ខាង​ត្បូង​នោះ​ទេ​ ដែល​ជា​ប្រភព​ដើម​របស់​មេរោគ​នោះ​។​

ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ការ​ឆ្លើយ​តប​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​ជំងឺ​សារស៍​មាន​តាំង​ពី​យូរ​មក​នេះ​ ទំនង​ជា​​ចិន​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​មិន​ធ្វើ​ឲ្យ​មាន​កំហុស​ដដែល​ដូច​កាល​ពី​ឆ្នាំ ​២០០៣ ​ទៀត​នោះ​ទេ ​ជា​មួយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​៕ AFP/SK