ក្រុងគែរៈ ប្រទេស អេហ្ស៊ីប បាននិយាយកាលពីថ្ងៃអង្គារថា ជំនួបត្រីភាគីស្តីពីទំនប់ទឹកទន្លេនីលដែលមានជម្លោះនោះនឹងត្រូវបានរៀបចំធ្វើនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៩ ខែធ្នូខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋមន្ត្រីកសិកម្មអេហ្ស៊ីបបានថ្លែងថា រដ្ឋមន្ត្រីកសិកម្មនៃប្រទេស អេហ្ស៊ីប អេត្យូពី និងស៊ូដង់ នឹងចូលរួមជំនួបនោះដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចពិភាក្សាអំពីទំនប់ទឹកនេះជុំទី១ និងជុំទី២។
សេចក្តីថ្លែងការណ៍នោះ ត្រូវបានចេញក្រោយពីជំនួប២ថៃ្ងរបស់រដ្ឋមន្ត្រីកសិកម្ម ដែលបានបញ្ចប់កាលពីថ្ងៃអង្គារនៅក្នុងគែរនៅក្នុងអំឡុងជំនួបនោះ ពួកគេបានពិភាក្សារកដំណោះស្រាយចំពោះភាពខ្វែងគំនិតគ្នាទៅលើការចាក់បំពេញទំនប់ទឹកទន្លេនោះ។
តំំណាងម្នាក់មកពីធនាគារពិភពលោក និងមន្ត្រីអាមេរិកម្នាក់ ក៏បានចូលរួមជំនួបនៅក្រុងគែរ ដែលជាជំនួបជុំទី២ នៃការចរចាចំនួន ៤ ជុំ ដែលនឹងចប់នៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២០៕ Xinhua/PSA