ស្រុក​មែសៃៈ ​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​ បាន​ទៅ​ដល់​សមា​ជិក​១៣​នាក់​នៃ​ក្រុម​បាល់​ទាត់​យុវ​ជន​ថៃ ​ត្រូវ​បាន​រក​ឃើញ​មាន​រាង​កាយ​ស្គម​ស្គាំង ​ប៉ុន្តែ​នៅ​រស់​ ​ដោយ​សារ​ជាប់​នៅ​ក្នុង​រូង​ភ្នំ​​មាន​ទឹក​ជំនន់​រយៈ​ពេល ​៩​ ថ្ងៃ ​ក្រោយ​ពី​ពួក​គេ​បាន​បាត់​ខ្លួន​នោះ​។

យោធា​ថៃ​ បាន​និយាយ​ថា​ ខ្លួន​កំពុង​ផ្តល់​អាហារ​សម្រាប់​រយៈ​ពេល​ច្រើន​ខែ​ និង​មេ​រៀន​មុជ​ទឹក​ដល់​ក្មេងៗ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រូង​ភ្នំ Tham Luang ​មាន​ចម្ងាយ​ប៉ុន្មាន​គីឡូ​ម៉ែត្រ​ ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ។

អ្នក​មុជ​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ បាន​ស្រែក​សួរ​ពួក​ក្នុង​សំឡេង​ឆ្លើយ​ឆ្លង​គួរ​ឲ្យ​រន្ធត់​​ដែល​ត្រូវ​ថតជាប់នៅ​​ក្នុង​វីដេអូ​អំពី​ចលនា​ ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដល់​ក្មេង​ទាំង​នោះ​ ថា៖​«អ្នក​មាន​គ្នា​ប៉ុន្មាន​នាក់? ​ពួក​គេ​ឆ្លើយ​ថា​ ១៣​នាក់…អស្ចា​រ្យ​ណាស់»​៕ PSA

ព័ត៌មានពិ​ស្តារ​អា​នកាសែតភ្នំពេញ​ប៉ុស្តិ៍​!