ខេត្ត​ឈៀង​រ៉ៃៈ ​មេ​តំហ្វេ​តា​មីនប្រហែល​​៥០​មឺុន​ គ្រាប់​ ត្រូវ​បាន​រឹប​អូស​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​មួយ​ ដើម្បី​ចាប់​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​រត់​ពន្ធ​ចូល​ក្នុង​ប្រទេស​នេះ​ឆ្លង​កាត់​តាម​ព្រំដែន​ជា​មួយ​ប្រទេស​មីយ៉ា​ន់​ម៉ា​នៅ​ក្នុង​ស្រុក​ Mae Fa Luang​ នៃ​ព្រំ​ដែន​ខេត្ត​ភាគ​ខាង​ជើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ​។​

ដោយ​ទទួល​បាន​ព័ត៌​មាន​ជា​ច្រើន​មក​ពី​ប្រភព​នានា ​ក្រុម​តម្រួត​ថៃមក​ពី​កម្លាំង​ពិសេស​លេខ​៣១​ ​បាន​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​រវាង​ស្រុក​ Ban Sam Sung ​និង​ស្រុក​ Ban Santi Khiri​នៃ​ខេត្ត​ Mae Salong Nok​។​

នៅ​ម៉ោង​ប្រហែល​៤​និង​៥០​នាទីព្រឹក​ ​ម៉ូ​តូ​ជា​ច្រើន​គ្រឿង​ត្រូវ​បានគេ​​កំណត់​មុខ​សញ្ញា​ នៅ​ពេល​ចាក​ចេញ​ពី​​ស្រុក​ Ban Sam Sung​ក្នុង​ទិដៅ​ទៅ​កាន់​ស្រុក​ Ban Santi Khiri។ ក្រុម​​មេព្រៃ​អនុញ្ញាត​ឲ្យ​ម៉ូតូ​ទី១​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​ជឿ​ថា​ធ្វើ​ដំណើរ​ទៅ​មុខ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​។​

នៅ​ពេល​ម៉ូតូ​ពីរ​គ្រឿង​ទៀត​ទៅ​ដល់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នោះ​ ក្រុម​តម្រួត​បាន​ចេញឃាត​់ពួក​គេ​។ ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ បាន​បត់​ក្រោយ​ភ្លា​មៗ ​ហើយ​គេច​ចូល​ទៅ​ទី​ងងឹ​ត​ដោយ​បាន​ទម្លាក់​ចោល​​ថង់ចំនួន​នៅ​លើ​ផ្លូវ​ ខណៈ​ពួក​គេ​បើក​គេច​ខ្លួន​នោះ​។​

ថង់​ទាំង​នោះ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​មេ​តំហ្វេ​តា​មីន​ប្រហែល​៥០​មឺុន​គ្រាប់៕ ​BKP/PSA