ក្រុងយ៉ាំងហ្គោនៈ​ មេធា​វី​មួយ​រូប ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​​ នៅ​ចុង​ខែ​នេះ​ តុលាការ​មី​យ៉ាន់​ម៉ា​ នឹង​រៀ​បចំ​សវ​នាការ​​ការ​ប្តឹង​ឧទ្ធរ​ណ៍​រ​បស់​​អ្នក​កាសែត​ Reuters ២ នាក់​ ដែល​ជាប់​ពន្ធ​នា​គារ​ពីបទ​រាយ​ការណ៍​ពី​វិបត្តិ​ជន​រ៉ូ​ហ៊ីង​យ៉ា​។

លោក​ Wa ​Lone ​មាន​វ័យ​ ៣២ ​ឆ្នាំ ​លោក ​Kyaw​ Soe ​Oo​ ​មាន​វ័យ​ ២៨​ ឆ្នាំ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ទោស​នៅ​ក្រោម​ច្បាប់​សម្ងាត់​​របស់​រដ្ឋ​មួយ​​កាលពី​ខែ​កញ្ញា​កន្លង​ទៅ​ ក្រោយ​ពី​​ធ្វើ​​អត្ថា​ធិប្បាយ​អំពី​ការ​សម្លាប់​បុរស​ជន​រ៉ូហ៊ីងយ៉ា​ ១០​ នាក់​ ក្រៅ​ប្រព័ន្ធ​តុលាការ ​ក្នុង​អំ​ឡុង​ពេល​ការ​បង្ក្រាបរបស់​​យោធា​យ៉ាង​ឃោរ​ឃៅ​ ​នៅ​រដ្ឋ​រ៉ាក់​ឃីន​ភាគ​ខាង​លិច​នៃ​ប្រទេស ​មី​យ៉ាន់​ម៉ា​ កាល​ពី​ឆ្នាំ ​២០១៧​។

អ្នកកាសែត​ទាំង​ ២​ នាក់​ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនា​គារ​ជិត​មួយ​ឆ្នាំ ​ចាប់​តាំង​ពី​ពួក​គេ​ ត្រូវបានចាប់ខ្លួន​កាល​ពី​ខែ ​ធ្នូ ​ឆ្នាំ​ ២០១៧ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ ​៧​ ឆ្នាំ​ ជា​​សាល​ក្រម​មួយដែល​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​នៅ​ទូទាំង​ពិភព​លោកនៅក្នុង​នោះ​មាន​អនុ​ប្រធា​នា​ធិប​តី​ លោក​ ម៉ៃក៍ ​ផែនស៍ ​ផង​ដែរ​។

លោក​មេធាវី ​Than ​Zaw ​Aung ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន ​AFP ​​ថា ​កាល​បរិច្ឆេទ​សម្រាប់​ការ​ចេញ​សាល​ក្រម​ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៤ ​ខែ ​ធ្នូ ​នៅ​តុលាការ​ក្រុង​យ៉ាំង​ហ្គោន​៕ SK