ក្រុងបេរូតៈ ប្រធានាធិបតីតួកគ លោក រ៉េសិប តៃយីប អេរដូហ្គែន បានបន្តគំរាមប្រហារទៅលើក្រុមឃើដស៊ីរ៉ីនៅតំបន់ភាគឦសាននៃប្រទេសដែលហែកហួរដោយសារសង្គ្រាម ជាទីដែលកងកម្លាំងអាមេរិក មានវត្តមាននៅពេលបច្ចុប្បន្ននេះ។
ការបាញ់ផ្លោងរបស់តួកគី បានចំទីតាំងឈរជើងជាច្រើនរបស់ក្រុមអង្គភាពការពារប្រជាជនឃើត(YPG) ខណៈដែលក្រុងអង់ការ៉ា បានព្រមានវាយប្រហារទ្រង់ទ្រាយធំថ្មីមួយ ដើម្បីបោសសម្អាតក្រុមជីវពលចេញពីព្រំដែនរបស់ខ្លួន។
អាមេរិកបានព្យាយាមទប់ស្កាត់មិនឲ្យមានភាពតានតឹងកើតឡើង ខណៈដែលខ្លួនរក្សាទំនាក់ទំនងហើយចាត់ទុកក្រុមYPGនេះថា ជាដៃគូដ៏សំខាន់មួយនៅក្នុងការវាយប្រហារប្រឆាំងក្រុមរដ្ឋអ៊ិស្លាមដ៏រឹងរូសនោះ។
ចាប់តាំងពីឆ្នាំ២០១៦មក តួកគី បានធ្វើប្រតិបត្តិការពីរប្រឆាំងកងកម្លាំងឃើដ នៅប្រទេសស៊ីរ៉ី ជាការវាយប្រហារជាចុងក្រោយនេះ ដែលមើលឃើញថា ក្រុមឧទ្ទាមស៊ីរ៉ី បានគាំទ្រដោយក្រុងអង់ការ៉ា បានដណ្តើមយកទឹកដីនៅភាគឦសាននៃក្រុងអាហ្វហ្រី្វន កាលពីខែមីនាកន្លងទៅនោះ។
លោកអេរដូហ្គែន បានគំរាមវាយប្រហារជាថ្មីទៅលើដែនដីកាន់កាប់ដោយក្រុមឃើដ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា វាយប្រហារ ឬ មិនវាយប្រហារ អាស្រ័យលើពេលវេលា៕SK