ក្រុងអ៊ីស្តង់ប៊ុល: យោងតាម​អ្នកឆ្លើយឆ្លង​សារព័ត៌មាន AFP ម្នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ស៊ើប​អង្កេត​តួកគី ១ ក្រុម បើក​ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអ៊ូឌីត នៅ​ក្រុង​អ៊ីស្តង់ប៊ុល​ជា​លើក​ទី ២ ជា​ផ្នែក​នៃ​ការ​ស៊ើប​អង្កេត​លើ​ករណី​បាត់​ខ្លួន​អ្នក​កាសែត​ឈ្មោះ JamalKhashoggi។

កាលពី​ថ្ងៃ​ពុធ ប៉ូលិស​តួ​ក​គី​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​នៅ និវេសនដ្ឋាន​របស់​កុង​ស៊ុ​ល​អារ៉ាប៊ី សាអ៊ូឌីត លោក Mohammed al-Otaibi នៅ​ក្រុង​អ៊ីស្តង់ប៊ុល មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Mohammedal-Otaibi បាន​ឡើង​យន្តហោះ​ចេញ​ពី​ក្រុង​អ៊ីស្តង់ប៊ុល​ទៅ​កាន់​ក្រុង​រីយ៉ាដ។

លោក Khashoggi អតីត​អ្នកយកព័ត៌មាន​សម្ងាត់​របស់​របប​នេះ ដែល​បាន​រិះគន់ ព្រះអង្គ​ម្ចាស់ Mohammed bin Salman បាន​សរសេរ អត្ថបទ​សម្រាប់​កាសែត​ជាច្រើន​នៅ​ក្នុង​នោះ​មាន​ការ​សែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ដែរ។

លោក​មិនទាន់​ត្រូវ​បានឃើញ ចាប់តាំងពី​លោក​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី សាអ៊ូឌីត​នៅ​ក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា នោះ។

ក្រុមមន្ត្រី​តួ​ក​គី បាន​និយាយថា ពួកគេ​ជឿជាក់ថា គាត់​ត្រូវបាន​គេ​សម្លាប់​នេះ ថ្វីបើ​ករណីនេះ មិន​ត្រូវ​បាន​បញ្ជាក់​ពី​អារ៉ាប៊ី សាអ៊ូឌីត​ក្តី។ យោង​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្រាវ​ជ្រាវ រួម​មាន​ប៉ូលិស​និង​រដ្ឋអាជ្ញា៕