ក្រុង​អ៊ី​ស្តង់​ប៊ុលៈ ប្រ​ធានាធិបតី​តួ​ក​គី​លោក​រ៉េ​សិប តៃយីប អេរដូហ្គែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្តេជ្ញា​ធ្វើការ​លាត​ត្រដាង​ការ​ពិត​នៃ​ការ​ស្លាប់​របស់​អ្នក​កាសែត​ឈ្មោះ Jamal Khashoggi ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ក្រុង​រីយ៉ាដ បាន​និយាយ​ថា ខ្លួន​មិន​បាន​ដឹង​ពី​កន្លែង​លាក់​សាកសព​របស់​លោក​ទេ ហើយ​ព្រះអង្គ​ម្ចាស់ Mohammed bin Salman មិន​បាន​ដឹង​អំពី​កិច្ច​ប្រតិបត្តិការ​ណាមួយ​ក្នុង​ការ​សម្លាប់​អ្នក​កាសែត​នោះ​ទេ។

សេចក្តីថ្លែងការណ៍​រប​ស់ មេដឹកនាំ​តួ​ក​គី បាន​កើតឡើង​នៅថ្ងៃនោះ ក្រោយ​ពី​ក្រុម​អាជ្ញាធរ អារ៉ាប៊ី សាអ៊ូឌីត បាន​សារភាព​ថា លោក Kha-shoggi ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​ពួកគេ នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល។

លោក​អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែងប្រាប់​ការជួបជុំ​មួយ​នៅក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ថា៖ «យើង​កំពុង​ស្វែងរក​យុត្តិធម៌​នៅ​ទីនេះ​ហើយ​ត្រូវ​លាត​ត្រដាង​ការ​ពិត​នៃ​អំពើ​ឃាត​កម្ម​នេះ មិន​មែន តាមរយៈ​វិធានការ​ធម្មតា និង​បង្ហាញ​ការ​ពិត​ទាំង​ស្រុង។

ការអធិប្បាយ​ដ៏​វែង​របស់លោក​ស្តីអំពី​ការងារ​នោះ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចោទ អារ៉ាប៊ី សាអ៊ូឌីត ពី​បទ​ភូក​កុហក​ចំពោះ​ការ​សម្លាប់​លោក Khashoggi ជា​អ្នក​កាសែត​សរសេរ​អត្ថបទ​អត្ថាធិប្បាយ​នយោបាយ ដែល​បាន​រិះគន់​ព្រះរាជា​ណាចក្រ អភិរក្ស​និយម​ជ្រុល ខណៈ​សម្ពាធ បាន​កើត​ឡើង​ចំពោះ​រដ្ឋការ​អាមេរិក។

នៅក្នុង​បទ​សម្ភាស​មួយជាមួយ​សារព័ត៌មាន Fox News លោក Jubeir បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​នោះ​មិន​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះអង្គ​ម្ចាស់ Salman ទេ ដោយ​បាន​បន្ថែម​ថា យើង​មិន​ដឹង​សាក​សព​នោះ នៅ​ទីកន្លែង​ណា​នោះ​ទេ។

លោកអេ​រ​ដូហ្គែ​ន (ស្តាំ) និង​​នាយករ​ដ្ឋមន្ត្រី​រូម៉ានី​​ Viorica Dancila ធ្វើ​សន្និសី​ទកាសែត។ AFP

លោក​អេ​រ​ដូ​ហ្គែ​ន ដែល​មិនទាន់​ស្តីបន្ទោស​អា​រ៉ា​ប៊ី សាអ៊ូឌីត​ដោយផ្ទាល់​នោះ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​ទីកន្លែង​មេដឹកនាំ​ទាំង ២ ព្រម​ព្រៀង​ថា សំណុំ​រឿង​របស់​លោក Khashoggi ចាំបាច់​ត្រូវ​បញ្ជាក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ច្បាស់​លាស់។

លោក​អេ​រ​ដូ​ហ្គែ​ន​ត្រូវបាន​រំពឹងទុក​ថា នឹងធ្វើ​ការ​ថ្លែងការណ៍​ទៅកាន់​សមាជិកសភា​របស់​លោក​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក ថ្ងៃ​អង្គារ​នេះ។

ក្រុមមន្ត្រី​តួ​ក​គី បាន​និយាយថា ពួកគេ​ជឿថា បុរស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ១៥ នាក់ ដែល​មក​ដល់​ក្រុង​អ៊ីស្តង់ប៊ុល​ដោយ​ជើង​យន្តហោះ ២ កាល​ពី​ថ្ងៃ ទី ២ ខែ​តុលា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​របស់​លោក Kha shoggi។

ក្រុង​រី​យ៉ា​ដ បាន​ប្រតិកម្ម​ដោយបាន​អះអាងថា ម្នាក់​នៅក្នុង​ចំណោម​បុរស ១៥ នាក់ បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាច្រើន​ឆ្នាំ​ទៅ​ហើយ។

ពីដំបូង ក្រុមមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត បាន​ថ្លែងថា លោក Khashoggi ដែល​បាន​ដើរចូល​ក្នុង​ស្ថាន​កុងស៊ុល​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា បាន​ចាក​ចេញ​ដោយ​គ្មាន​របួស​ស្នាម​ឡើយ មុន​ប្រកាស​ថា លោក​ត្រូវគេ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នោះ៕