យោងតាមទីភ្នាក់ងារសារព័ត៌មានអាណាឌូឡូបានឲ្យដឹងថា មនុស្សចំនួន ១៨៦ នាក់ ត្រូវបានឃុំខ្លួន ចំណែកឯមនុស្ស ២៤ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
សារព័ត៌មាននោះ បាននិយាយថា រហូតមកទល់ពេលនេះ មនុស្ស ៧៨ នាក់ ត្រូវបានដោះលែង និង ៤០ នាក់ផ្សេងទៀត ស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ ចំណែកឯពាក្យបណ្តឹងស្របច្បាប់ កំពុងបន្តនិតិវិធីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នោះ។
នៅក្នុងចំណោមអ្នកដែលមានរឿងក្តីជាច្រើន បានបើកប្រឆាំងពួកគេជុំវិញ «បង្កអំពើភេរវករ» ប្រឆាំងប្រតិបត្តិការនៅសប្តាហ៍នេះ គឺជាសហប្រធានគាំទ្រគណបក្សប្រជាធិបតេយ្យប្រជាជនឃើដ (HDP) គឺលោក Sezai Temelli និងលោក Pervin Buldan៕ SK