ក្រុង​អ៊ីស្តង់ប៊ុលៈ​ តួកគី​ កាល​ពី​ថ្ងៃ​អាទិត្យ បាន​ថ្កោល​ទោស​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ពាក្យ​សម្តី​ ​«មិន​​ទទួល​ខុស​ត្រូវ​» ​របស់ ​លោក ​បេនចាមីន ​នេតានីយ៉ាហ៊ូ ​ក្រោយ​ពី​មេ​ដឹកនាំ​អ៊ីស្រាអែល​ បាន​ថ្លែង​ថា ​លោក​មាន​ផែនការ​រឹបអូស​យក​លំនៅឋាន​ទាំង​អស់​នៅ​ក្នុង​ទឹក​ដី​តំបន់​វេសប៊ែង​ ប្រសិន​បើ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​។​

រដ្ឋមន្ត្រី​ការ​បរទេស ​លោក ​Mevlut Cavusoglu ​បាន​ថ្លែង​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា៖ «​តំបន់​វេសប៊ែង​ គឺ​ជា​ទឹក​ដី​របស់​ប៉ាឡេស្ទីន​ ​ដែល​បាន​កាន់កាប់​ដោយ​អ៊ីស្រាអែល​ដែល​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​»​។​

សេចក្តី​ថ្លែងការណ៍​គ្មាន​ការ ទទួល​ខុស​របស់ ​លោក ​នាយក​រដ្ឋមន្ត្រី ​នេតានីយ៉ាហ៊ូ​ ដើម្បី​គ្រាន់​តែ​ស្វែងរក​សន្លឹក​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត​ទូទៅ​របស់​អ៊ីស្រាអែលគឺ​មិន​អាច​នោះ​ទេ ​ហើយ​នឹង​មិន​អាច​ផ្លាស់​ប្តូរ​ការ​ពិត​បាន​ទេ​។​

ការ​អត្ថាធិប្បាយ​របស់​លោក​នេតានីយ៉ាហ៊ូ​កាល​ពី​ថ្ងៃ​សៅរ៍​​ បាន​ធ្វើ​ឡើង​នៅ​​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ស្វែងរក​សំឡេង​ឆ្នោត​ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ ​ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា ​ជា​ការ​បង្ហាញ​ដល់​អ្នក​បោះ​ឆ្នោត​ស្តាំ​និយម​ ​ដែល​មិន​ជឿជាក់​នៅ​ក្នុង​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ប៉ាឡេស្ទីន​នោះ​។​

លោក​នាយករដ្ឋមន្ក្រី​អុីស្រាអែល​ បេន​ចា​មីន នេតានីយ៉ាហ៊ូ ធ្វើ​សន្និ​សីទ​សារព័ត៌​​មាន។ រូប AFP

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​តួកគី​​ លោក រ៉េសិប​ តៃយីបអេរដូហ្គែន​ ​គឺ ​លោក​ Ibrahim-Kalin ​បាន​ថ្លែង​ថា​៖ «​នៅ​មិន​ទាន់​មាន​ឧទាហរណ៍​ផ្សេង​ទៀត​អំពី​​របៀប​ដែល​​លោក​នេតានីយ៉ាហ៊ូ​ប្រើប្រាស់​នយោបាយ​នៃ​ការ​បោះ​ឆ្នោត ​ដើម្បី​ធ្វើ​ឲ្យ​ការងារ​ត្រឹមត្រូវ​ និង​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណោះ​ស្រាយ​រដ្ឋ​ ​២​» នេះ​។​

លោក​ Kalin ​បាន​ថ្លែង​នៅ​លើ​​គេហ​ទំព័រ​ធ្វីធើរ​របស់​លោក​​ថា​៖ «ប្រសិន​បើ​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ បញ្ហា​នេះ​នឹង​ជា​ជ័យជម្នះ​​មួយ​តាម​បែប​ប្រជាធិបតេយ្យ ​ឬ​ដោយសារ​តែ​ការ​ដណ្តើម​កាន់​កាប់​តំបន់​វេសប៊ែង​ និង​តាម​បែប​ប្រជាធិបតេយ្យ​លោក​ខាង​លិច ​ឬ​ ពួក​គេ​នឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដែរ​ឬ​យ៉ាង​ណា​? បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​នឹង​ទទួល​ការ​អាម៉ាស់​ជា​ មិន​ខាន​ឡើយ​​»​។​

លំនៅឋាន​ទាំង​អស់​ត្រូវ​បាន​សាងសង់​នៅ​លើ​ទឹក​ដី ​ដែល​បាន​ដណ្តើម​កាន់កាប់​ដោយ​អ៊ីស្រាអែល​ នៅ​ក្នុង​សង្គ្រាម​មាន​រយៈពេល ​៦ ​ថ្ងៃ​កាល​ពី​ឆ្នាំ ​១៩៦៧ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ខុស​ច្បាប់ ដោយ​សហគមន៍​អន្តរជាតិ៕ AFP/SK​