ក្រុង​តៃប៉ិ: ក្រុម​អ្នកធ្វើ​យុទ្ធនា​ការទាមទារ​ឯករាជ្យ​តៃវ៉ាន់ គ្រោង​នឹង​ដើរ​ក្បួន​តាម​ផ្លូវ​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា នឹង​ក្លាយជា​ការ​ជួប​ជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ​មួយ ជា​ការ​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង និង​ជា​ការ​ប្រឈម​នឹង​រដ្ឋាភិបាល​មាន​បញ្ហា​ស្រាប់​របស់​កោះ​ទេ។

ការប្រឆាំង​តវ៉ា​នៅក្នុង​ក្រុង​តៃប៉ិ​ភាគ​កណ្តាល បានកើត​ឡើង ខណៈ​ប្រទេស​ចិន​ជំរុញ​ការ​ទាម​ទារ​កោះ​ប្រជា​ធិបតេយ្យ​ស្វ័យ​គ្រប់​គ្រង និង​លោក​ស្រី​ប្រធានា​ធិបតី សៃ អ៊ីងវិន បាន​ខិតខំ​ប្រឹង​ប្រែង​ជំរុញ​ឲ្យ​មាន​ការ​ប្រឆាំង​ក្រុង​ប៉េកាំង និង​ទាមទារ​ឯករាជ្យ។

ដោយ​ត្រូវ​បានរៀបចំ​ដោយ​ក្រុម​ថ្មី​គឺ Formosa Alliance ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អតីត​ប្រធានា​ធិបតី​គាំទ្រ​ឯករាជ្យ តៃវ៉ាន់​លោក Lee Teng-hui និង Chen Shui-bian ការ​ជួប​ជុំ​នោះ នឹង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​សាធា​រណ:​អំពី​ថា​តើ​កោះ​មួយ​នេះ គួរ​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ចិន​ជា​ផ្លូវការ ឬ យ៉ាង​ណា?

ការជួបជុំ​នេះ គឺជា​ការតវ៉ាជា​ទ្រង់ទ្រាយ​ធំ​ដ៏​មាន​សក្តានុព​ល​ភាពជា​លើកដំបូង​ដោយ មាន​ការ​អំពាវ​នាវ​ឲ្យ​ការ​បោះ​ឆ្នោត​ទាមទារ​​ឯករាជ្យ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​កោះ​តៃវ៉ាន់​ដំបូង​គេ​បាន​ក្លាយជា​លទ្ធិ​ប្រជាធិប​តេយ្យ ជាង ២០ ឆ្នាំ​មក​ហើយ​នោះ។

ក្រុម​អ្នករៀបចំ បាន​និយាយថា ពួកគេ​មានបំណង​ទាក់ទាញ​ទឹកចិត្ត​មនុស្ស​យ៉ាងតិច ១០ ម៉ឺន​នាក់ ឲ្យ​ចូលរួម​ការ​ជួប​ជុំ​គ្នា​នេះ៕