ក្រុង​វ៉ាស៊ីនតោន៖ ​ប្រធានាធិបតី ​លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អាមេរិក​បាន ​«​បិទ​ការ​ចរចា ​និង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​» ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីតាំង​ផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ក្រុង​វ៉ាស៊ីនតោន​ បាន​ស្តី​បន្ទោស​ទៅ​លើ​អ៊ីរ៉ង់​ ខណៈ​ក្រុង​រីយ៉ាដ​បាន​ប្រកួត​ប្រជែង​ចាប់​ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​ នៅ​ឯ​រោងចក្រ​ផលិត​ប្រេង​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ដ្រូន​ទាំង​នោះ​។​

វា​ជា​លើក​ដំបូង​ហើយ​ដែល​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ បាន​ព្រលយ​ពាក្យ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ប្រើប្រាស់​​យោធា​សហរដ្ឋ​អាមេរិក​ដ៏​មាន​​​​សក្តានុពល​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដែល​បាន​កាត់​បន្ថយ​ការ​ផលិត​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ពាក់​កណ្តាល​ និង​ធ្វើ​ឲ្យ​រាជាណាចក្រ​មួយ​នេះ ​និង​អាមេរិក ​បាន​ប្រកាស​ថា​ ពួក​គេ​អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បម្រុង​របស់​ពួក​គេ​ដើម្បី​ឆ្លើយ​តប​វិញ​។​

លោក ​ត្រាំ ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ការ​ផ្គត់ផ្គង់​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ដ្រូន​​។ ​

មាន​ហេតុផល​ត្រូវ​ជឿ​ថា​ យើង​បាន​ដឹង​អំពី​ពិរុទ្ធជន​នោះ​ ហើយ​យើង​ត្រូវ​បិទ​ការ​ចរចា ​និង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ផ្ទៀង​ផ្ទាត់​យ៉ាង​ល្អិតល្អន់​ផង​ដែរ​ ប៉ុន្តែ​កំពុង​រង់ចាំ​ទទួល​ដំណឹង​ពី​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត​ថា​ នរណា​ដែល​ពួក​គេ​ជឿ​ថា​ ជា​អ្នក​បង្ក​ហេតុ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ ហើយ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​អ្វី​ដែល​យើង​នឹង​ត្រូវ​ចាត់​នីតិវិធី​នោះ​»​។​

រោងចក្រ​​​ប្រេង​អារ៉ាម​កូ​នៅក្បែ​រតំបន់​ al-Khurj ភាគខាងត្បូង​ក្រុងរីយ៉ាដ។ AFP

ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ ក្រុង​តេអេរ៉ង់​នៅ​យេម៉ែន​ ជា​ទីដែល​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ចូល​មក​អន្តរាគមន៍​នៅ​ក្នុង​សង្គ្រាម​មួយ​អស់​រយៈពេល ​៥ ​ឆ្នាំ​ បាន​អះអាង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​ ទៅ​លើ​រោងចក្រ​ផលិត​ប្រេង ​២ ​កន្លែង ​ដែល​ជា​​របស់​​រោងចក្រ​ថាមពល​អារ៉ាមកូ​ខ្នាត​យក្ស​របស់​រដ្ឋ​។​

ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ បាន​ចង្អុល​ដៃ​ជា​រាង​ការ៉េ​ទៅ​ទីក្រុង​តេអេរ៉ង់​ ដោយ​បាន​និយាយ​ថា​ គ្មាន​ភ័ស្តុតាង ​«វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទៅ​លើ​ទីផ្សារ​ផ្គត់ផ្គង់​ថាមពល​របស់​ពិភព​លោក​» ​ត្រូវ​បាន​វាយ​ប្រហារ​ចេញ​ពី​ប្រទេស ​យេម៉ែន ​នោះ​ទេ​។​

អ្នក​ការទូត​អាមេរិក​កំពូល​បាន​ថ្លែង​ថា​៖ «​អាមេរិក​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ដៃ​គូ ​និង​សម្ព័ន្ធមិត្ត​របស់​យើង​ ដើម្បី​ធានា​ថា​ទីផ្សារ​ប្រេង​នៅ​តែ​អាច​ផ្គត់ផ្គង់​បាន​យ៉ាង​ល្អ​ អ៊ីរ៉ង់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ខ្លួន​»​៕ AFP/SK