ខេត្ត​ណារ៉ាធីវ៉ាត់ៈ ​កង​កម្លាំង​សន្តិសុខ​ថៃ ​បាន​រក​ឃើញ​​គ្រឿង​ផ្ទុះ​កែច្នៃ​ថ្មី​ ដែល​បាន​ប្រើប្រាស់​ធុង ​និង​ឆ្នាំង​ដាំ​ទឹក​អគ្គិសនី​​នៅ​ស្រុក​បាកចូ​នៃ​ខេត្ត​ណា​​រ៉ាធីវ៉ាត់​។

អង្គភាព​ទាហាន​ម៉ារីន​ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល​នៅ​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ភូមិ​បាន​យ៉ាទូ​នៅ​យប់​ថ្ងៃ​ពុធ​ ក្រោយ​​ពី​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ ​បាន​រាយការណ៍​អំពី​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន​នៅ​ទី​នោះ​។​

ក្រុម​មន្ត្រី​យោធា​ បាន​ស្វែងរក​មើល​ក្នុង​តំបន់​នោះ​ ហើយ​បាន​រក​ឃើញ​គ្រឿង​បំផ្ទុះ ​២ ​គ្រាប់ ​ដែល​បាន​រុំ​ថ្មីៗ​នៅ​ក្នុង​រណ្តៅ​មាន​ជម្រៅ​ប្រហែល ​១០ ​ម៉ែត្រ។​ ក្រោយ​ពី​ការ​ជីក​រក​ឃើញ​គ្រាប់​បែក​នោះ​ ពួក​គេ​បាន​រក​ឃើញ​ធុង​ផ្ទុក​ពេញ​ទៅ​ដោយ​អង្គធាតុ​ផ្ទុះ​ទម្ងន់ ​៣០ ​គីឡូ​ក្រាម នៅ​ក្នុង​មួយ​គ្រាប់​ ហើយ​មាន​ធុង​ទឹក​ក្តៅ​មួយ​ដែល​បាន​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​មួយ​ផ្សេង​ទៀត​មាន​ទម្ងន់​ប្រហែល ​១៥ ​គីឡូក្រាម​។ ​ក្រុម​មន្ត្រី​​ បាន​បំផ្លាញ​គ្រាប់​បែក​ដែល​គេ​​ច្នៃ​​ទាំង​នោះ​ ដោយ​ប្រើ​ឧបករណ៍​បំផ្ទុះ​។​

នៅ​កន្លែង​កើត​ហេតុ​ អនុ​សេនីយ៍ឯក​ លោក​ សាន់ទិ​ កិត ​ស៊ីភុងសា​ ជា​មេ​បញ្ជាការ​កង​វរសេនា​ធំ​​ទាហាន​ម៉ារីន​ បាន​ថ្លែង​ថា​ ក្រុម​អាជ្ញាធរ​បាន​រក​ឃើញ​អត្តសញ្ញាណ​ក្រុម​ជន​គួរ​ឲ្យ​សង្ស័យ ​ដែល​បាន​កប់​គ្រាប់​បែក​នៅ​ទី​នោះ​ ហើយ​ប្រហែល​ជា​អាច​នឹង​រៀបចំ​ផែនការ​វាយ​ប្រហារ​ថ្មី​​​ផ្សេង​ទៀត​​​ ហើយ​ពួក​គេ​ត្រូវ​បាន ក្រុម​អាជ្ញាធរ​ថៃ​​កំពុង​តាម​ចាប់​ខ្លួន​ផង​ដែរ​៕ BKP/SK