ក្រុងអាម៉ាន់ៈ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ បានជំរុញឲ្យក្រុមអ្នកផ្តល់ជំនួយរបស់ខ្លួនជួយបំពេញទឹកប្រាក់ចំនួន ២១១ លានដុល្លារ ដែលបានរំពឹងទុកថា មានការខ្វះខាតមូលនិធិសម្រាប់ឆ្នាំ ២០១៩ ក្រោយពីអាមេរិក បានដកខ្លួនឈប់ផ្តល់ជំនួយកាលពីឆ្នាំ ២០១៨។
អគ្គស្នងការអង្គការសហប្រជាជាតិលោក Pierre Krahenbuhl បានប្រាប់នៅក្នុងសន្និសីទកាសែតនៅប្រទេស ហ៊្សកដានី ថា ៖«ការកង្វះខាតមូលនិធិទាំងស្រុងសម្រាប់ឆ្នាំ ២០១៩ នេះ ត្រូវបានគេវាយតម្លៃនៅដើមឆ្នាំថា ប្រហែល ២១១ លានដុល្លារ»។
អាមេរិក ដែលកាលពីពេលកន្លងទៅ បានបរិច្ចាគប្រាក់ច្រើនជាងគេបំផុតសម្រាប់ទីភ្នាក់ងារនេះ ហើយកាលពីឆ្នាំ ២០១៨ បានកាត់បន្ថយមូលនិធិចំនួន ៣០០ ដុល្លារ ពីទីភ្នាក់ងារនោះ ហើយកាលពីខែឧសភាបានអំពាវនាវឲ្យរំលាយអង្គការនេះចោល។
ដោយបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ទីភ្នាក់ងារ UNRWA បានផ្តល់ជំនួយសេវាអប់រំ និងសុខភាពដល់ពលរដ្ឋប៉ាឡេស្ទីនប្រហែល ៥ លាននាក់ នៅប្រទេស ហ៊្សកដានី ស៊ីរី ក្រុងហ្គាហ្សា និងតំបន់វែសប៊ែង ក្នុងនោះមានក្រុងហ៊្សេរុយសាឡិមខាងកើតដែរ។
ពលរដ្ឋប៉ាឡេស្ទីនជាង ៧៥ ម៉ឺននាក់ បានរត់ភៀសខ្លួន ឬត្រូវបានគេបណ្តេញចេញនៅក្នុងសង្គ្រាមឆ្នាំ ១៩៤៨ ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល៕ AFP/SK