ក្រុងខារទុំៈ​ ទី​ភ្នាក់​ងា​រ​សារព័ត៌​មាន​រដ្ឋ ​បាន​រាយ​ការណ៍​ថា ​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​នៅ​ប្រទេស​ស៊ូដង់​ បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៧​ នាក់​ស្លាប់​ នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​មួយ​នេះ​ កាល​ពី​ថ្ងៃ​អង្គារ​។​

​ទីភ្នាក់​ងារ​ SUNA ​បាន​ថ្លែង​ថា៖«​ពលរដ្ឋ​ ៧​ នាក់​បាន​ស្លាប់​ និង ​២ ​នាក់​រង​របួស ​និង​ភូមិ​ ១០​ ផ្សេង​ទៀត​ បាន​រង​ផល​ប៉ះ​ពាល់​ ដោយ​សារ​ភ្លៀង​ធ្លាក់​ និង​ទឹក​ជំនន់​នៅ​ក្នុង​រដ្ឋ​ចាហ្ស៊ីរ៉ា​»​។​

​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ដែល​បាន​វាយ​ប្រហារ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ូដង់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ បាន​បំផ្លាញ​ផ្ទះ​សំបែង​អស់​រាប់​រយ​ខ្នង​នៅ​ក្នុង​ទី​ក្រុង​ខារ​ទុំ​។​

​មនុស្ស​យ៉ាង​តិច​ ៦ ​នាក់​ផ្សេង​ទៀតបាន​ស្លាប់ ​កាល​ពី​សប្តាហ៍​មុន​នៅ​រដ្ឋ​ចាហ្ស៊ី​រ៉ា​ និង​នៅ​តំបន់​ដារហ្វ័រ​ភាគ​ខាង​លិច​ ជា​ទី​ដែល​មនុស្ស​រាប់​ពាន់​នាក់​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​៕ SK