ក្រុង​គុ​ម៉ា​ណូៈ​ ក្រុម​សាច់​ញាតិ​ដែល​អស់​សង្ឃឹម ​បាន​ទទួល​ព័ត៌​មាន​អាក្រក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ក្រុម​ជួយ​សង្រ្គោះ​ បាន​ជីក​កកាយ​រក​មនុស្ស​នៅក្នុង​​បាក់ ​ក្រោយ​ពី​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា ​ដែល​​បណ្តាល​ឲ្យ​មនុស្ស​១០០​នាក់​ ស្លាប់​ និង​ភាគ​កណ្តាល​ និង​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន​ ត្រូវ​លិច​ទឹក។ ​​

ខណៈ​ទឹក​ស្រក​ទៅ​វិញ​នោះ​ ក្រុម​អ្នក​ធ្វើ​ការ​ងារ​សង្រ្គោះ​បន្ទាន់​ អាច​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ ជា​ទី​ដែល​ក្រុម​អាជ្ញា​ធរ​ថា​ ពួក​គេ​ អាច​រក​ឃើញ​សាក​សព​បន្ថែម​ទៀត​នៅ​ក្នុង​បំណែក​ផ្ទះ​បាក់​បែក​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ភក់ ​និង​កំទេច​កំទី​ថ្ម​។ ​​​​

​ Kosuke Kiyohara មាន​វ័យ​៣៨​ឆ្នាំ​ បាន​និយាយ​ថា៖​«​ខ្ញុំ​បាន​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ត្រៀម​ខ្លួន​ស​ម្រាប់​ស្ថាន​ភាព​អាក្រក់​បំផុតនេះ​​ខណៈ​លោក​ បាន​រង​ចាំ​ពាក្យសម្តី​​របស់​ប្អូន​ស្រី​ និង​កូន​ប្រុស​ពី​រ​នាក់​របស់​នាង»។

ដោយ​អង្គុយ​នៅ​ផ្ទះ​មួយ​តែ​ត្រូវ​បាន​បំផ្លាញ​ជា​ចំណែកៗ​ដោយ​សារ​បាក់​ដី​នោះ​ លោក​បាន​ប្រាប់​ AFP​ថា៖​«ខ្ញុំ​មិន​អាច​ទាក់​ទង​ប្អូន​ស្រី​របស់​លោក​តាម​ទូរ​ស័ព្ទ​បាន​ឡើយ»៕ PSA ​​