ក្រុង​មីហា​រ៉ាៈ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក​ស៊ីន​ហ្សូ៊ ​អាបេ បាន​ជំរុញ​ឲ្យ​មានកិច្ចប្រឹ​ង​ប្រែង​ជួយ​សង្គ្រោះ​ក្រុម​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ខណៈ​ក្រុម​អាជ្ញា​ធរ ​បាន​ចេញ​ព័ត៌មាន​​ថ្មី​ជុំវិញ​ជំនន់​ទឹក​ភ្លៀង​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៤៨​នាក់​ ស្លាប់​។

ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​បណ្តាល​ឲ្យ​ទឹក​ជំនន់​ហូរ​លឿន​ និង​បាក់​ដី​នៅ​ទូ​ទាំង​ផ្នែក​កណ្តាល​​ និង​ភាគ​ខាង​លិច​នៃ​ប្រទេស​នេះ​ ដោយ​បាន​ជំរុញឲ្យ​មាន​បញ្ជា​ជម្លៀស​មនុស្ស​ជាង​ពីរ​លាន​នាក់។

លោក​អាបេ​ បាន​ថ្លែង​ ខណៈ​​លោក​ ជួប​ជា​មួយ​ក្រុម​ដោះ​ស្រាយ​វិបត្តិ​របស់​រដ្ឋា​ភិបាល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​នោះ​ថា៖​«​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​​​អាយុ​ជីវិត ​និង​ការ​ជម្លៀស​មនុស្ស​នេះ គឺ​ជា​កា​រ​ជួយសង្គ្រោះ​​​ឲ្យបានជោគ​ជ័យ​ក្នុងរយៈពេលខ្លីបំផុត​​​​»។

លោក​ បាន​បន្ថែម​ថា៖​«មាន​មនុស្ស​ជា​ច្រើន ​ដែល​សុវត្ថិ​ភាព​របស់​ពួក​គេ​ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​»៕ PSA