ក្រុង​ទូលូៈ​ ក្រុម​មន្រ្តី​បាន​ថ្លែង​ថា​មនុស្ស​យ៉ាង​តិច​១៣​នាក់​បាន​ស្លាប់​ខណៈ ព្យុះ​ភ្លៀង​ខ្លាំង​បាន​ធ្វើ​ឲ្យ​ទន្លេ​ទឹក​ទន្លេ​ហូរ​ជន់​លិច​នៅ​ប្រទេស​បារាំង​ភាគ​និរតី​កាល​ពី​ថ្ងៃ​ចន្ទ​ជា​ព្រឹត្តិ​ការណ៍​នៃ​អាកាស​ធាតុ​ដ៏​អាក្រក់​បំផុត​នៅ​អឺរ៉ុប​។

ទឹក​ជំនន់​ហូរ​លឿន​នេះ​បាន​បណ្តាល​ឲ្យ​ជន់​លិច​ទី​ប្រជុំ​ជន​និង​ភូមិ​ជា​ច្រើន​នៅ​ជុំវិញ​ក្រុង​Carcassonne​ ដោយ​ធ្វើ​ឲ្យ​រថ​យន្ត​ជា​ច្រើន​គ្រឿង​ក្រឡាប់​ផ្លូវ​ជា​ច្រើន​រង​ការ​ខូច​ខាត​និង​បាន​ ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ដូល​រលំ​។

ក្រុម​អាជ្ញាធរ​តំបន់​ បានថ្លែង​កាលពី​ថ្ងៃចន្ទថា​ ដូនជីវ័យ​ចំណាស់​ម្នាក់ ​ត្រូវបាន​ស្លាប់ដោយ​សារ​ទឹកហូរ​បោក ខណៈ​ទឹក​​ជំនន់ឡើង​ខ្លាំង នៅក្នុង​ភូមិ​Villardonnel ​នៅ​ភាគ​ខាង​ជើង​ ក្រុង​Carcassonne។ ​ទន្នឹមគ្នា​​នោះ​ដែរ ​មនុស្ស​យ៉ាង​តិច​ ៤​នាក់ ​បាន​ស្លាប់ ​នៅ​ពេល​យប់​ដែល​មាន​ភ្លៀង​ធ្លាក់ខ្លាំង​នៅក្នុងភូមិ Villegailhenc។

ខណៈដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លោកEdouard Philippe​ ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​នោះ ក្រសួង​មហា​ផ្ទៃ​បារាំង​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ទាំង​អស់​១៣​នាក់​ បាន​ស្លាប់​ ក្រោយ​ពី​ពេល​មាន​ភ្លៀ​ង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេលប៉ុ​ន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​៕ SK