ក្រុង​សេ​អ៊ូលៈ​ នាយក​សេនា​ធិ​ការ​ចម្រុះ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង (JCS) បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទូក​កូរ៉េ​ខាង​ជើង ​៣ ​គ្រឿង ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ដែន​ទឹក​របស់​ប្រទេស​ កូរ៉េ​ខាង​ត្បូង ​កាល​ពី​ចុង​សប្តាហ៍​មុន​។​​

JCS ​បាន​បន្ថែម​ថា​ ទូក​ឈើ​តូចៗ​ ត្រូវ​បាន​គេ​ចាប់​បាន​នៅ​ដែន​ទឹក​ភាគ​ខាង​ជើង ​(NLL) ​ជា​ព្រំ​ដែន​សមុទ្រ​អន្តរ​កូរ៉េ​​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​ពួក​គេ​បើក​តាម​បណ្តោយ​​ចរន្ត​ទឹក​សមុទ្រ​នៅ​ក្រោម​លក្ខ​ខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល​។

មន្ត្រី​ JCS ម្នាក់​ បាន​និយាយ​ថា​ នៅ​ពេល​ចាប់​ខ្លួន​ពួក​គេ ​ក្រុម​អាជ្ញា​ធរបាន​ត្រួត​ពិនិត្យ​ទូក​ទាំង​នោះ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ថា​តើ​ពាក់​ព័ន្ធ​ចារ​កម្ម​ដែរឬ​ទេ។ ក្រោយ​មក​យោ​ធា ​បាន​ប្រើ​ទូក​ធំៗ​របស់​ទា​ហាន​ជើង​បំផ្លាញ​ទូក​ ដែល​ចាប់​បាន​ទាំង​នោះ​ ចោល​ទៅ​តាម​គោល​ការណ៍​ដែល​ពួក​គេ​កំណត់​។

លោក​ក៏​បាន​ថ្លែង​ទៀត​ថា ​ទូក​មួយ​ផ្សេង​ទៀត​ដូច​ទូក​ឈើ​នេះ​ដែរ​ត្រូវ​បាន​រក​ឃើញ​នៅ​សមុទ្រ​ខាង​កើត​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​៕ Yonhap/PSA