ក្រុង​បាងកកៈ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​លោកស្រី​​ ណារ៉ូមូន​ ភីនយូស៊ីវ៉ាត ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន-អូចា ​បាន​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​ទឹក​ជំនន់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដែល​បាន​បង្ក​ឡើង​ដោយ​ខ្សល់​ព្យុះ​ប៉ូឌុល ​(Podul) ​ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ទៅ​ឲ្យ​ប្រជាជន​ នៅ​ក្នុង​ខេត្ត​ទាំង ​១៦ ​ដែល​រង​ផល​ប៉ះពាល់​នោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​សារព័ត៌មាន​មួយ​ អ្នក​នាំពាក្យ​រូប​នោះ​ បាន​ថ្លែង​ថា​ ស្ថានការណ៍​ទឹក​ជំនន់​ ​បាន​ធូរស្រាល​ ដោយ​កម្រិត​ទឹក​ជំនន់​បាន​ស្រក​ចុះ​ទៅ​វិញ​ ហើយ​វា​ដល់​ពេល​ត្រូវ​វាយ​តម្លៃ​ និង​ជួសជុល​ផ្ទះ​សំបែង​​ និង​ដី​កសិកម្ម ​ដែល​បាន​រង​ការ​ខូចខាត​នោះ​។​

លោកស្រី​បាន​ថ្លែង​ថា​ នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ផ្តល់​ជំនួយ​ជា​បន្ទាន់​ទៅ​ឲ្យ​ប្រជាជន​ និង​បន្ធូរបន្ថយ​ស្ថានភាព​របស់​ពួក​គេ​នៅ​ទូទាំង​តំបន់​ដែល​រង​ផល​ប៉ះពាល់​​។​

អ្នក​នាំពាក្យ​រូប​នោះ​ បាន​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​ទាំង​នោះ​ និង​ជំរុញ​ឲ្យ​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់ ​ត្រូវ​ទាក់ទង​មក​កាន់​​លេខ​ទូរស័ព្ទ​បន្ទាន់​ដើម្បី​សុំ​ជំនួយ​។​

ព្យុះ​ប៉ូឌុល ​(Podul) រដូវ​ភ្លៀង​ដែល​បាន​បក់​បោក​យ៉ាង​ខ្លាំង​​នៅ​ទូទាំង​ប្រទេស ​ថៃ ​ភាគ​ខាង​ជើង​ ឦសាន​ និង​ខាង​កើត​ ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជន់​លិច​ និង​បាក់​ដី​៕​ Xinhua/SK