ក្រុង​ប៉េកាំង៖​ រយៈពេល ​៣ ​ខែ​ក្រោយ​ពី​ទំនាក់​ទំនង​ចិន-​រុស្ស៊ី ​បាន​ល្អ​ប្រសើរ​ឡើង​ក្នុង​កម្រិត​ខ្ពស់​ នាយក​រដ្ឋមន្ត្រី​ចិន ​លោក ​លី កេឈាង ​បាន​ធ្វើ​ដំណើរ​ម្តង​ទៀត​ទៅ​កាន់​ប្រទេស​ក្បែរ​ខាង​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​មួយ​ជា​វិធានការ​យ៉ាង​​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំង ​២​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត​ និង​កសាង​ភាព​ជា​ដៃ​គូ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​លើ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នៅ​ចំពោះ​មុខ​។​

នៅ​អំឡុង​ពេល​ការ​ស្នាក់​នៅ​របស់​លោក​ ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​នៅ​ក្នុង​ប្រទេស ​រុស្ស៊ី​ នាយក​រដ្ឋមន្ត្រី​ចិន​ នឹង​ធ្វើ​ជា​សហ​ប្រធាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​ប្រចាំ​លើក​ទី ​២៤​ រវាង​ប្រមុខ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង ​២​ ជាមួយ​លោក​ Dmitry ​Medvedev ​នៅ​ក្នុង​ទីក្រុង​សេនភីធើប៊ឺហ្គ​។​ លោក​ Li Keqiang ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ នៅ​ក្រុង​ម៉ូស្គូ​។​

វា​គឺ​ជា​សហប្រតិបត្តិការ​ក្នុង​កម្រិត​ខ្ពស់​ដ៏​មាន​សារៈសំខាន់​ផ្សេង​ទៀត​ ​រវាង​ប្រទេស ​ចិន ​និង​រុស្ស៊ី​ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន ​លោក ​ស៊ី​ ជីនភីង​ កាល​ពី​ខែ​មិថុនា​ ដែល​លោក ​និង​លោក ​ពូទីន ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ ​ដើម្បី​ភាព​ជា​ដៃ​គូនៃ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ​សម្រាប់​សករាជ​​សម័យ​ថ្មី​នេះ​៕ Xinhua/SK