ក្រុង​បាងកកៈ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុ​ធ ចានអូចា បាន​បញ្ជា​ឲ្យ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ដំណំ​នៅ​ក្នុង​ខេត្ត​ប្រាជុប​គីរីខាន់ និង្តជុមផន។

លោក Buddhipongse បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែទាំ​ក្រុម​អ្នក​ជំងឺ​ទាំង​អស់​នៅ​ក្នុង​មន្ទីរពេទ្យ»។

លោក​បាន​ថ្លែង​ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ ក្រុមមន្ត្រី​អាជ្ញាធរ និង​មន្ត្រី​យោធា​ចំពោះ​ការ​ចូលរួម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​នៅ​ក្នុង​ស្រុក​បាង​សាផាន់ និង​ស្រុក​បាង​សាផាន់​ណយ។

យោងតាម​លោក Buddhipongse បាន​ឲ្យ​ដឹងថា ស្រុក​ទាំង ២ បានទទួល​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ ២ ទសវត្សរ៍​កន្លង​ទៅ​នេះ។

គេ​មិនទាន់​ច្បាស់​ថា តើ​ក្រុម​អាជ្ញាធរ​បានទទួល​សេចក្តីព្រមាន​ដែរ​ឬ​យ៉ាងណា​ពី​បញ្ហា​ទឹកជំនន់​ដែល​បាន​កើត​ឡើង។

ដោយ​បន្ថែម​ពីលើ​ទឹកភ្លៀង​ខ្លាំង​នោះ ទឹក​ហូរ​ធ្លាក់​ពី​ភ្នំ​បានធ្វើ​ឲ្យ​ស្ថានភាព​នោះ កាន់តែ​អាក្រក់ ក្រោយ​ពី​ភ្លៀង បាន​បង្ក​ការ​ប៉ះពាល់់​តំបន់​ជាច្រើន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រធាន​មន្ទីរពេទ្យ លោក Choetchai Chayawatthatho បាន​ថ្លែងថា ស្ថានភាព​នោះ បាន​ល្អ​ប្រសើរ​ឡើង​បណ្តើរៗ​ហើយ ដោយ​កម្រិត​ទឹក​កំពុង​ស្រក​ចុះ​នៅ​ក្នុង​ផ្នែក​ភាគ​ច្រើន​នៃ​បរិវេណ​មន្ទីរពេទ្យ Bang Saphan នៅ​ក្នុង​ខេត្ត​បាង​សាផាន៕