ក្រុងកូឡុំបូៈ នាយករដ្ឋមន្ត្រីបានប្រកាសនៅក្នុងសភាកាលពីថ្ងៃពុធថា ស្រីលង្កាកំពុងចរចាអំពីកិច្ចព្រមព្រៀងសហការយោធាថ្មីមួយជាមួយអាមេរិក ទោះបីជាប្រធានាធិបតីនៃប្រទេសនេះបានប្តេជ្ញាវេតូកិច្ចព្រមព្រៀងណាមួយក្តី។
លោក Ranil Wickremesinghe បានថ្លែងថា រដ្ឋាភិបាល កំពុងពិភាក្សាពីការផ្លាស់ប្តូរឋានៈនៃការរៀបចំកងកម្លាំង (SOFA) ឆ្នាំ ១៩៩៥ ដែលនឹងអនុញ្ញាតឲ្យលទ្ធភាពយោធាអាមេរិកចូលទៅកាន់កោះនៅមហាសមុទ្រឥណ្ឌាងាយស្រួលជាងមុន។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការចរចាកំពុងដំណើរការ ខណៈដែលឯកសារថ្មីនេះមានលក្ខខណ្ឌជាច្រើន ដែលស្រីលង្កា មិនអាចទទួលយកបាន ដោយមិនបញ្ជាក់លម្អិតថា មានលក្ខខណ្ឌអ្វីខ្លះទេ។
សម្តីរបស់លោកនាយករដ្ឋមន្ត្រី បានកើតឡើងក្រោយពីលោកប្រធានាធិបតី Maithripala Sirisena បានថ្លែងថា លោកនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលដឹកនាំដោយគូប្រជែងស្លាប់រស់គាំទ្រលោកខាងលិចសម្រេចកិច្ចព្រមព្រៀងណាមួយ ដោយផ្តល់លទ្ធផលដល់កងកម្លាំងអាមេរិកចូលស្រីលង្កាងាយស្រួលនោះទេ។
លោក Sirisena ដែលប្រឈមនឹងការបោះឆ្នោតនៅឆ្នាំនេះ បានថ្លែងកាលពីចុងសប្តាហ៍មុនថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឲ្យ SOFA ដែលស្វះស្វែងក្បត់ប្រទេសនេះ។ កងកម្លាំងបរទេសខ្លះ ចង់ឲ្យស្រីលង្កាក្លាយជាមូលដ្ឋានទ័ពរបស់ពួកគេ»៕ AFP/PSA