ក្រុង​ដា​ក្កាៈ ថ្វីបើ​គ្មាន​បេក្ខជន​ប្រឆាំង សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​នាយក​រដ្ឋមន្ត្រី ដែល​កំពុង​កាន់​តំណែង លោកស្រី Sheikh Hasina ត្រូវគេ​ចោទ​ប្រកាន់​ពី​បទ មិន​អើពើ​អំពី​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​អំឡុង​ការ​កាន់​អំណាច​របស់​លោក​ស្រី​ក្តី ក៏​ប្រទេស​បង់ក្លាដែស បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​ឃោសនា​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។

ប្រជាជន​ជាង ១០០ លាន​នាក់ បាន​ចុះឈ្មោះ ដើម្បី​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ខាង​មុខ​នេះ សម្រាប់​សម្ព័ន្ធ Awami របស់​លោក​ស្រី Hasina និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឬ ជា​បក្ស​ប្រឆាំង​មួយ ដែល​មាន​បញ្ហា​និយាយ​ថា ខ្លួន​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​កម្លាំង​ប៉ូលិស។

ខណៈ​យុទ្ធនា​ការឃោសនា​នោះ ត្រូវបាន​ចាប់ផ្តើម ដោយ​បេក្ខជន ជាច្រើន​នាក់​រៀបចំ​ដំណើរការ និង​ចែក​ចាយ​ខិត្ត​ប័ណ្ណ គណបក្ស​ជាតិ​និយម​បង់ក្លាដែស (BNP) ដែល​សង្ឃឹម​ថា នឹង​យក​ឈ្នះ​លោកស្រី​នៅ​ក្នុង​អាណត្តិ​ទី ៤ នេះ បាន​និយាយ​ថា​អ្នក​គាំទ្រ​របស់​ខ្លួន​ជិត ២ ពាន់​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន។

ក្រុមអ្នកគាំទ្រ​​សម្ព័​ន្ធ Awami បង់ក្លាដែស​​ក្នុងយុទ្ធនាការ​ឃោស​នា​បោះឆ្នោត​។ AFP

ប៉ូលិស បាន​និយាយថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ចាប់តាំងពី​មានការ​បោះ​ឆ្នោត ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា​នោះ រួម​មាន​បេក្ខជន​មួយ​ចំនួន​ប្រហែល​ត្រូវ​បាន​គេ​វាយ ដោយសារ​ពាក្យ​សម្តី​មិន​សមរម្យ មុន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ពួកគេ។

ប៉ុន្តែ​គណបក្សប្រឆាំង បាន​និយាយថា លោកស្រី Hasina និង​គណបក្ស​របស់លោក​ស្រី​ត្រូវ​បាន​អនុវត្ត​តាម​ផែនការ «មុន​ការ​បោះ​ឆ្នោត» ដែល​បាន​រៀបចំ​ឡើង ដើម្បី​បង្ក្រាប​គូបដិបក្ខ និង​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត​របស់​ពួកគេ។

អ្នកនាំពាក្យ BNP លោក Rizvi Ahmed បាន​ប្រាប់ AFP ថា៖ «រដ្ឋាភិបាល​ចង់​ពន្យារ​ពេល​បោះ​ឆ្នោត។ ការ​ចាប់​អ្នក​ទាំង​នោះ គឺ​គ្រាន់​តែ​ធ្វើ​ឡើង ដើម្បី​បំភិត​បំភ័យ​ប្រជាជន និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​នៅ​ពេល​ទៅ​បោះ​ឆ្នោត»។

អតីត​មេដឹកនាំ​ប្រឆាំង​លោក Khaleda Zia បាន​ជាប់ពន្ធនាគារ ១០ ឆ្នាំ​ពី​បទ​ពុក​រលួយ៕