ក្រុង​សេ​អ៊ូ​លៈ កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង ត្រូវបាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ផ្ដោត​ទៅ​លើ​និមិត្តរូប​ដ៏​ពិសេស ដូចជា​ការ​បង្ហាញ​នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ប៉ាន់ម៉ាន់ជុំ​នៅ​ក្នុង​ខែ​មេសា និង​ទៅ​លើ​អត្ថន័យ​នៃ​ពាក្យ​សម្ដី​ជា​គន្លឹះៗ​ទាំង​អស់។

កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​រវាង​លោក​មូ​ន ជេ​អ៊ីន ប្រ​ធានា​ធិបតី​កូរ៉េ​ខាងត្បូង និង​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។ កិច្ច​ប្រជុំ​នេះ​ទៀត​សោត​គឺជា​ជំនួប​លើក​ទី ៣ ប៉ុន្តែ​ទស្សនកិច្ច​លើក​ទី ១ របស់​លោក​មូន​ក្នុង​នាម​ជា​ប្រធានា​ធិបតី​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង។

ខាងក្រោម​នេះ គឺជា​បញ្ហា​ទាំង ៥ ដែល​យើង​បានដឹង​មក​ទល់​នឹង​ពេល​នេះ ៖

១-តួនាទី​ប្អូនស្រី​លោក​គីម ជុង​អ៊ុន: ប្អូនស្រី​របស់ លោក​គីម ជុងអ៊ុន ដែល​ត្រូវ​បានរូប​លោក​បញ្ជូន​ឲ្យ​មក​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​កូរ៉េខាងត្បូង​ក្នុង​នាម​ជា​បេសកជន​ពិសេស បាន​លេច​មុខ​ឡើង​ជា​ទីប្រឹក្សា​ដ៏​ជិតស្និទ្ធ​របស់​លោក ហើយ ជា​ធម្មតា​បាន​នៅ​កៀក​ជាប់​នឹង​រូប​លោក​នៅ​ក្នុង​រាល់​ព្រឹត្តិការណ៍​សាធារណៈ​ទាំង​ឡាយ ប៉ុន្តែ​អ្នក​ស្រី​កំពុង​តែ​អភិវឌ្ឍ​និន្នាការ។

២. ប្រព័ន្ធ​សារព័ត៌មាន

រាល់​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍ធំៗរបស់​កូរ៉េខាងត្បូង បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ទៅដល់​របស់​លោក​មូន ក្នុង​ក្រុង​ព្យុងយ៉ាង យ៉ាង​ព្រោង​ព្រាត ដោយ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​នៅ​ព្រលាន​យន្តហោះ និង​បាន​ប្ដូរ​ការ​អត្ថា​ធិប្បាយ​និង​ពិភាក្សា​រហូត​ទាល់​តែ​រូបភាព វីដេអូ បន្ទាប់​ពី​ចាក់​ផ្សាយ។

ប៉ុន្តែ​បណ្ដាញសារព័ត៌មាន​រប​ស់​កូរ៉េខាងជើង ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹង​រ៊ឹង សូម្បីតែ​នៅ​ពេល​ការ​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ប្រទេស​ខ្លួន​ក៏ដោយ ហើយ​ជារឿយៗ​ចៀស​វាង​ដោយ​ចេតនា​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់ ដោយ​សារ​ព័ត៌មាន​ទាំង​នោះ​ចូលចិត្ត​ចាក់​ផ្សាយ​តែ​រូបភាព វីដេអូ​ដែល​ថត​ចម្លង​ទុក​មុន។

៣. ជម្លោះ​ដែន​កោះ: ទង់បង្រួបបង្រួម​ជាតិ ត្រូវបាន​ដាក់​នៅឯ​ព្រលាន​យន្តហោះ​ហើយ​បាន​រំលេច​ឡើង​នូវ​ផែនទី​នៃ​ឧបទ្វីប​កូរ៉េ ដែល​បាន​បញ្ចូល​ទាំង​ដែន​កោះ Dokdo ជា​ដែន​កោះ ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​សេអ៊ូល ប៉ុន្តែ​ទាមទារ​ដោយ​ទីក្រុង​តូក្យូ។ នៅ​ពេល​ដែល​ទង់​ជាតិ​ស្រដៀង​គ្នា​នោះ​ត្រូវ​បាន​ប្រើប្រាស់​មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ក្នុង​កូរ៉េខាងត្បូង ដែល​នៅ​ពេល​នោះ​ប្រទេស​ជប៉ុន បាន​ធ្វើ​ការ​តវ៉ា​ភ្លាមៗ ហើយ​ទីក្រុង​សេអ៊ូល​បាន​ប្តូរ​មក​ប្រើ​ទង់​ផ្សេង ១ ទៀត​ដែល​មិន​មាន​ចំណុច​តូចៗ​ពណ៌​ខៀវ។

៤. រូបភាព​សុខដុមរមនា​ក្នុងប្រទេសៈ នៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស​កូរ៉េ​ទាំង ២ បាន​ថ្លែង​ទាមទារ​យក​អធិប​តេយ្យភាព​លើ​ឧបទ្វីប​កូរ៉េ​ទាំង​មូល។

៥. រូប​ភាពជា​នុយ​ក្នុងការទាញយក​ប្រជាប្រិយភាពៈ លោក​គីម និង លោក​មូន បាន​ចូល​ទៅ​ក្នុង​រថយន្ត​ដាច់​ដោយ​ឡែក​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​ព្យុងយ៉ាង​មុន​ពេល​ធ្វើ ដំណើរ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​នោះ៕