បុរីញូវយ៉ក: យោង​តាម​ប្រភព​ការទូត​នានា​បាន​ឲ្យ​ដឹងថា សមាជិក ៩ ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ទាំង ១៥ ប្រទេស បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​បទ​ចោទ​ប្រកាន់​មួយ​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​អាវុធ​គីមី​ទៅ​លើ​ទីប្រជុំជន​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ទឹកដី​ស៊ីរី។

បារាំង បាន​ធ្វើជា​អ្នក​ផ្តួចផ្តើម​កិច្ច ប្រជុំ​នេះ ហើយ​សំណើ​នោះ ក៏​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​អង់គ្លេស កូឌីវ័រ កូ​វ៉ែត ប៉េរូ ប៉ូឡូញ ស៊ុយអែត និង អាមេរិក។

ជំនួប​នោះ ត្រូវ​បាន​គ្រោង​ធ្វើឡើង​នៅ​ម៉ោង ១១ និង ៣០ នាទី​ព្រឹក។ រុស្ស៊ី ដែល​បាន​បដិសេធ​ថា ក្រុង​ដាម៉ាស មិន​បាន​វាយ​ប្រហារ​អាវុធ​គីមី​នៅ​តំបន់ Ghouta ភាគ​ខាង​កើត​ទេ បាន​ស្នើ​ឲ្យ​មាន​ជំនួប​ក្រុម​ប្រឹក្សា​ដាច់​ដោយ​ឡែក​មួយ នៅ​ម៉ោង ៣ រសៀល។

យោងតាម​ប្រភព​ការទូត​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​ទាំងនោះ មិន​ផ្តោត​ទៅ​លើ​ស៊ីរី​ទេ ប៉ុន្តែ​ជំនួស​មក​វិញ ផ្តោត​ទៅ​លើ​ការ​គំរាម​កំហែង​របស់​ពិភពលោក​ទៅ​លើ​សន្តិភាព។

ក្រុង​ម៉ូស្គូ បាន​ព្រមាន​ក្រុង​វ៉ា​ស៊ីនតោន ប្រឆាំងនឹង​ការ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​ទៅ​លើ​លេស​ជាច្រើន​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​ទឹកដី​ស៊ីរី ដោយ​បាន​និយាយ​ថា វិធានការ​មួយ​នេះ អាច​ជួប​ប្រទះ​ផល​វិបាក​ជា​ច្រើន។

លោក​ស្រី​នី​ក​គី ហាលី​ថ្លែង​នៅ​ក្នុង​ជំនួប​​ក្រុមប្រឹក្សាសន្តិ​សុខ​ស្តីពីស្ថាន​ការណ៍នៅស៊ីរី​។ AFP

រួមជាមួយ​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី​មាន​រុស្ស៊ី អង់គ្លេស បារាំង និង​អាមេរិក គឺជា​សមាជិក​អចិន្រៃ្តយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ហើយ​ចិន​ក៏​ជា​សមាជិក​ដែរ។

រដ្ឋ​ដទៃទៀត ដែល​បាន​ចុះហត្ថលេខា លើ​សំណើ​ឲ្យ​មាន​ជំនួប​សម្រាប់​ស៊ីរី មិន​មែន​ជា​សមាជិក​នៃ​អង្គការ​នេះ ដែល​បាន​ជួបគ្នា​ច្រើន​ដង​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​ស៊ីរី ចាប់​តាំង​ពី​សង្គ្រាម​នេះ ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០១១។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី​នីកគី ហាលី បាន​ថ្លែង​ថា៖ «ជា​អកុសល ការ​ប្រើប្រាស់​អាវុធ​គីមី ដើម្បី​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស៊ីរី ស្លូត​ត្រង់​ស្លាប់ និង​រង​របួស​គឺជា​រឿង​សាមញ្ញ​ទៅ​ហើយ»។

ក្រុមប្រឹក្សាសន្តិសុខ បាន​រួបរួមគ្នា​និង​ទាមទារ​ឲ្យ​មាន​លទ្ធភាព​បន្ទាន់​សម្រាប់​ក្រុម​អ្នក​ឆ្លើយ​តប​ដំបូងៗ គាំទ្រ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង និង​រក​អ្នក​ទទួល​ខុស​ត្រូវ៕