ក្រុងអ៊ីស្លាម៉ាបាដ: ខណៈរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Khawaja Muhammad Asif បានចាកចេញទៅកាន់ក្រុងម៉ូស្គូនៅក្នុងគោលបំណងធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីល្អប្រសើរឡើងនោះ ក្រុមអ្នកជំនាញការបរទេស និងការពារជាតិ ជឿថាចំណងទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងភាគីទាំង ២ នោះគឺមានសារៈសំខាន់ណាស់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ នៅពេលអាមេរិកជំរុញឲ្យមានជម្រើសយោធានៅអាហ្វហ្គានីស្ថាន។
ក្រុមអ្នកអត្ថាធិប្បាយនយោបាយជឿថា សត្រូវសម័យសង្គ្រាមត្រជាក់ឥឡូវនេះ កំពុងឈានទៅរកការរៀបចំចងសម្ព័ន្ធភាពជាថ្មី ខណៈប្រទេសទាំង ២ និងអ្នកដើរតួសំខាន់នៅក្នុងតំបន់ រងការប៉ះពាល់ផ្ទាល់ដោយអស្ថិរភាពនៅអាហ្វហ្គានីស្ថាន និងចាំបាច់ត្រូវមានមធ្យោបាយរួមមួយដើម្បីគាំទ្រឲ្យមានដំណោះស្រាយមួយចំពោះជម្លោះនៅអាហ្វហ្គានីស្ថាន។
ការកើតឡើងនៃអ្វីដែលហៅថារដ្ឋអ៊ិស្លាម IS នៅក្នុងតំបន់បានធ្វើឲ្យស្ថានការណ៍នៅក្នុងអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាម ខណៈក្រុមជនសកម្មប្រយុទ្ធនេះក៏ត្រូវបានមើលឃើញថា ជាកត្តាបង្កអស្ថិរភាពសម្រាប់ប្រទេសនៅក្នុងតំបន់។
អ្នកជំនាញការពារជាតិជាន់ខ្ពស់ប៉ាគីស្ថានលោក Said Nazir Mohmand បានបញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើឲ្យប៉ាគីស្ថានកៀករុស្ស៊ី រួមមានការទាមទាររបស់អាមេរិកឲ្យមានវត្តមានរយៈពេលយូរ និងការបន្តសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងជំហរឈ្លានពានរបស់ត្រាំ៕