ក្រុងអ៊ីស្លាម៉ាបាដ៖ មន្ត្រី និងអ្នកឆ្លើយឆ្លងព័ត៌មានបានថ្លែងថា ប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃចន្ទបានបើកច្រកកាត់ព្រំដែនធំៗ ២ ជាមួយអាហ្វហ្គាគីស្ថាន ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាប់តែលតោលក្នុងការវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅក្នុងនោះមានអ្នកជំងឺជាច្រើននាក់ បានជាប់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ក្រោយពីប្រទេសនេះបានបិទព្រំដែនជាមួយប្រទេស អាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩។
ក្រសួងការបរទេសប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ច្រកឆ្លងកាត់ព្រំដែននៅតំបន់តោខាំនៅក្នុងខេត្តឃីប៊ឺរ ប៉ាកទុនខ្វា និងតំបន់ចំណាននៅក្នុងខេត្តបាឡូជីស្ថានភាគនិរតីបានបើកសម្រាប់មួយរយៈពេលជាក់លាក់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្រួលឲ្យប្រជាជនអាហ្វហ្គានីស្ថាន ដែលមានបំណងវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
លោក ហ្វារហាដ ស៊ីនវ៉ារី ជាអ្នកកាសែតជនជាតិប៉ាគីស្ថានបានថ្លែងប្រាប់សារព័ត៌មានស៊ីនហួកាលពីថ្ងៃចន្ទថា ពលរដ្ឋអាហ្វហ្គានីស្ថានយ៉ាងច្រើនកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនតោខាំ ដើម្បីចូលទៅប្រទេស អាហ្វហ្គានីស្ថាន វិញ។
ស្ថានទូតអាហ្វហ្គានីស្ថាននៅក្នុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃអាទិត្យបានថ្លែងថា ការរៀបចំផ្សេងៗត្រូវបានធ្វើសម្រាប់ប្រជាជន ១ ពាន់នាក់មកពីច្រកព្រំដែននីមួយៗជារៀងរាល់ថ្ងៃឲ្យវិលត្រឡប់ចូលក្នុងប្រទេស អាហ្វហ្គានីស្ថាន វិញ៕ Xinhua/PSA