បុរី​ញូវ​យ៉ក​: ​​កាល​ពី​ថ្ងៃ​អង្គារ ប៉ាឡេ​ស្ទីន​ទទួល​បាន​ការ​គាំទ្រ​ដើម្បី​ដឹក​នាំ​ប្លុក​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឯ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដោយ​បាន​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​នៅ​អង្គ​ការ​ពិភព​លោក​មួយ​នេះ​​ ថ្វី​បើ​មាន​ការ​ប្រឆាំង​ជំទាស់​ពី​អាមេរិក​ក្តី​ ។

មហា​សន្និ​បាត​ បាន​បោះ​ឆ្នោត​ដើម្បី​ផ្តល់​សិទ្ធិ​បណ្តោះ​អាសន្ន​ដល់​ប៉ាឡេស្ទីន​ក្នុង​នាម​ជា​រ​ដ្ឋ​អង្កេត​ការណ៍​ ដើម្បី​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​៧៧​បូក​ចិន​ជា​ប្លុក​មួយ​ដែល​មាន​ប្រទេស​រហូត​ដល់​១៣៤​នៅ​នៅ​ឯ​អង្គ​ការ​សហ​ប្រជា​ជាតិ​។

សេចក្តី​សម្រេច​ចិត្ត​ ដែល​ត្រូវ​បាន​ព្រាង​ឡើង​ដោយ​ប្រទេស​អេហ្ស៊ីប​ ត្រូវ​បាន​អនុ​ម័ត​ដោយ សំឡេង​ការ​បោះ​ឆ្នោត​១៤៦​ទល់​ និង​៣ ​ដោយ​អនុប្ប​វាទ​ ១៥​សំឡេង។ ​អាមេរិក ​អ៊ីស្រា​អ៊ែល និង​អូស្រ្តាលី​ គឺ​ជា​ប្រទេស​៣​ប៉ុណ្ណោះ ​ដែល​ប្រឆាំង​ជំទាស់​សេចក្តី​សម្រេច​នោះ​នៅ​ក្នុង​មហា​សន្និ​បាត​ដែលចូល​រួម​ដោយ​ប្រទេស​ចំនួន១៩៣​។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក​លោក​ស្រី​នីក​គី​ ហា​លី ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​នោះ​ថា​ជា​កំហុស​របស់​អ.ស​.ប.​ដោយ​បាន​បញ្ជាក់​ថា​ប៉ា​ឡេ​ស្ទីន​មិន​មែន​ជា​រដ្ឋ​សមា​ជិក​របស់​ អ.​ស​.ប. ​និង​មិន​គួរ​ត្រូវ​បាន​ផ្តល់​ឯក​សិទ្ធិ​ ដើម្បី​ក្លាយ​ជា​សមា​ជិក​ពេញ​សិទ្ធិ​នោះ​ទេ៕ SK