ក្រុង​វ៉ាស៊ីនតោនៈ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​លើក​ឡើង​ពី​អាកប្បកិរិយា ​«​មិន​ស្មោះត្រង់ » ​របស់​កូរ៉េ​ខាង​ជើងកាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ការ​ចរចា​អំពី​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​​នេះ​ ​នៅ​បន្ត​ជាប់​គាំង​។​

នៅ​ក្នុង​សុន្ទរកថា​មួយ ​ថ្លែង​ទៅ​កាន់​ក្រុម​ទាហាន​ជើង​ចាស់​អាមេរិក​ អ្នក​ការ​ទូត​កំពូល​អាមេរិក​រូប​នេះ​ បាន​​ថ្លែង​អំពី​គុណ​តម្លៃ​នៃ ​«​អាមេរិកាំង​និយម​» ​ហើយ​​​ចង់​ប្រាប់​​​ការ​ពិត​អំពី​ឧបសគ្គ​​ជាច្រើន ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​​។​

លោក​ ប៉ុមប៉េអូ ​បាន​ថ្លែង​នៅ​ឯ​សន្និបាត​ជាតិ​នៃ​តំបន់​​អាមេរិក​នៅ​ក្នុង​ក្រុង​អ៊ីនឌីអាណា ​ប៉ូលិស​នៃ​រដ្ឋ​អ៊ីនឌីអាណា​ថា៖ «​រដ្ឋការ​នេះ​មិន​ចង់​ឲ្យ​សាធារណ​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​ជា​​អ្នក​ដើរ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​នៅ​​មជ្ឈិមបូព៌ា​​ទេ។ ​

យើង​បាន​រិះគន់​អាកប្បកិរិយា​ដ៏​អាក្រក់​របស់​ចិន​ចំពោះ​​ការ​ធ្វើ​ពាណិជ្ជកម្ម ​និង​សន្តិសុខ​ជាតិ​។ ​យើង​បាន​ទទួល​ស្គាល់​ថា​ អាកប្បកិរិយា​មិន​ស្មោះ​ត្រង់​របស់​កូរ៉េ​ខាង​ជើង​ មិន​អាច​មើល​រំលង​បាន​ទេ​​»​។​

លោក​បាន​​ថ្លែង​បន្ត​ថា អាមេរិក ​«​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ជា​សកល ក្នុង​ការ​​លុប​បំបាត់​អាវុធ​​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង»៕ ​Yonhap/SK