ខេត្ត​ឈៀង​រ៉ៃៈ ​ថ្នាំ​ញៀន​ជាង​ ២០ ​លាន​គ្រាប់​ និង​ ម៉ា​ទឹកកក ​១០០​ គីឡូ​ក្រាម ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង ​២​ ពាន់​លាន​បាត​ ត្រូវ​បាន​រឹប​អូស​និង​អ្នក​ជួញ​ដូរ​បី​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​ពីរ​ធំៗ ​របស់​ប៉ូលិស​នៅ​ក្នុង​ខេត្ត ​ឈៀង​រ៉ៃ។

ផ្នែក​នៃ​ចំនួន​គ្រឿង​ញៀន​ខុស​ច្បាប់​ដ៏​ច្រើន​ ត្រូវ​បាន​រឹប​អូស​ នៅ​ចន្លោះ​ថ្ងៃ​ទី​១៣​ និង​១៤​ ខែ​តុលា​ ត្រូវ​បា​ន​បង្ហាញ​នៅ​ក្នុង​អំឡុង​សន្និ​សីទ​កាសែត​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​នៅ​ទី​ស្នាក់​ការ​នៃ​ការិយា​ល័យ​​បង្រ្កាប​គ្រឿង​ញៀន​នៅ​ក្រុង​បាង​កក​ កាល​ពី​ថ្ងៃ​ចន្ទ​។

លោក​ឧត្តម​សេនីយ៍​ Chalermkiart Srivorakhan ​អគ្គ​ស្នង​ការ​រង​ប៉ូលិស​ជាតិ​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ការ​វាយ​ឆ្មក់​លើក​ទី១​ ប៉ូលិស​បង្រ្កាប​គ្រឿង​ញៀន ​បាន​រឹប​អូស​មេ​តាំ​ហ្វេ​តា​មីន​ចំនួន​​ ១២,២០០,០០០ ​គ្រាប់​ និង​ម៉ាទឹ​កកក ​១០០​ គីឡូ​ក្រាម​ និង ​រថ​យន្ត​ភីក​អាប់​បី​គ្រឿង​នៅ​ស្រុក​ឈៀង​ខុង​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​។​​​​

បុរស​បី​នាក់​ មាន​ឈ្មោះ​ Withoon Piyapipattarakul ​អា​យុ​៣ ៥​ ឆ្នាំ Witthaya Wongbunchailert​ អាយុ​ ៣២ ​ឆ្នាំ​ និង​ លោក​ Awichart Songsitthichaoren អាយុ​ ៣៣ ​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​។

លោក​ បាន​បញ្ជាក់​ថា​ ការ​បង្រ្កាប​គ្រឿង​ញៀន​នោះ​ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ព័ត៌​មាន​ថា​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ នឹង​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​ក្នុង​ចំនួន​ច្រើន​ចេញ​ពី​ស្រុក​ Phaya Mengrai ​ទៅ​កាន់​ខេត្ត​ឈៀង​រ៉ៃ​ភាគ​កណ្តាល។ ​

ប៉ូលិស​ជា​ច្រើន​ក្រុម​ ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ឲ្យ​តាម​ដាន​តាម​ផ្លូវ​រត់​ពន្ធ​គ្រឿ​ង​ញៀន​រហូត​ឈាន​ដល់​បង្រ្កាប​ប្រកប​ដោយ​ជោគ​ជ័យ​៕ BKP/ PSA